ថៃដាក់ទោសភ្ញៀវទេសចរបារាំងម្នាក់ពីបទរំលោភផ្លូវភេទ

ចែករំលែក៖

ប៉ូលិសថៃកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានប្រកាសថា អ្នកទេសចរ សញ្ជាតិបារាំងម្នាក់ ត្រូវចោទប្រកាន់ទោសពីបទចាប់រំលោភអ្នកទេសចរជនជាតិអង់គ្លេស ស្ថិតនៅលើដែនកោះទេសចរដ៏ ពេញនិយមមួយកន្លែងរបស់ប្រទេសថៃ ។

ការចោទប្រកាន់រំលោភបំពានផ្លូវភេទនេះគឺបានកើតឡើងនៅលើដែនកោះតៅ ប្រទេសថៃ ជាកន្លែងមួយ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកមុជទឹក មកពីជុំវិញពិភពលោក ។

នៅលើដែនកោះដ៏ល្បីល្បាញរបស់ថៃខាងលើនេះ កាលពីឆ្នាំ២០១៤ ប៉ូលិស បានរកឃើញសាកសពអ្នកជិះស្គី២នាក់ ជនជាតិអង់គ្លេស គឺនាង Hannah Witheridge អាយុ២៣ឆ្នាំ និងលោក David Miller អាយុ២៤ឆ្នាំ ស្ថិតនៅលើឆ្នេរដែនកោះនេះដែលត្រូវជនល្មើសធ្វើទារុណកម្មរហូតដល់ស្លាប់។

រហូតមកដល់ឆ្នាំ២០១៥ ទើបប៉ូលិស ថៃរកឃើញថា ពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ាពីរនាក់ គឺលោកZaw Lin និងលោក Win Zaw Tun ត្រូវបាន សង្ស័យថា បានសម្លាប់ភ្ញៀវទេសចរអង់ គ្លេសប្រុសស្រីទាំងពីរនាក់នោះ ។

ប្រទេសថៃរកបានចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ដូច្នេះវិស័យទេសចរនេះ ជាចំណូលមួយដ៏សំខាន់ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចប្រទេសថៃ ។ ប៉ុន្តែទោះបីយ៉ាងណា អំពើឧក្រិដ្ឋ ប្រឆាំងមកលើភ្ញៀវទេសចរនៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឲ្យមានសំណួរចោទឡើងអំពីសុវត្ថិភាពអ្នកទេសចរដែលមកកាន់ប្រទេសនេះ។

ករណីចុងក្រោយបង្អស់ ប៉ូលិសថៃបាន ថ្លែងថា អ្នកទេសចរណ៍ម្នាក់ អាយុ១៨ឆ្នាំ បានអះអាងថា រូបនាងត្រូវបាន ភ្ញៀវទេសចរជនជាតិបារាំងម្នាក់ជាអ្នកចាប់រំលោភ កាលពីថ្ងៃទី៤ ខែមេសា នៅកោះតៅ ។
បន្ទាប់មក ប៉ូលិសថៃបានកំណត់អត្ត សញ្ញាណជនសង្ស័យ មានអាយុ២៦ឆ្នាំ ឈ្មោះ Yohan Michael Tunka Buaga ជនជាតិបារាំង។ គាត់ត្រូវបានចាប់ខ្លួន និងត្រូវចោទប្រកាន់ទោសពីបទរំលោភសេពសន្ថវៈកាលពីថ្ងៃទី៩ ខែមេសា ហើយត្រូវ បានឃុំខ្លួននៅជិតដែនកោះ Samui ។

ប៉ូលិសបានថ្លែងថា “ជនសង្ស័យបាន សារភាពថា ពិតជាបានរួមភេទជាមួយជន រងគ្រោះមែន ប៉ុន្តែវាជាការព្រមព្រៀងគ្នានោះទេ មិនមែនចាប់បង្ខំដើម្បីរំលោភ ឡើយ” ។  ប៉ូលិសបានថ្លែងថា «ឥឡូវនេះ យើង កំពុងស៊ើបអង្កេតរឿងក្តីនេះ ហើយរង់ចាំការពិនិត្យពីនីតិវិធី»៕ ​​​ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print