ខ្យល់ព្យុះស៊ីក្លូនKeniបក់បោកចូលដល់ប្រទេសFiji

ចែករំលែក៖

ខ្យល់ព្យុះស៊ីក្លូន Keni ដែលបានដំឡើងឋានៈជាព្យុះទី៣កំពុងបក់បោកជិតចូលទៅដល់ប្រទេស Fiji ដែនកោះប៉ាស៊ីហ្វិក ខាងត្បូងនោះហើយ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៨ ហើយអាជ្ញាធរបាន ព្រមានដល់សាធារណជនឲ្យត្រៀមខ្លួន ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់បណ្តាលមកពីខ្យល់ព្យុះមួយនេះ ។

ព្យុះស៊ីក្លូន Keniត្រូវគេដឹងថា កំពុង បក់បោកកាន់តែកៀកកិតជិតចូលដល់ ប្រទេស Fijiហើយកាលពីវេលាថ្ងៃត្រង់ ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៨ ។ ការិយាល័យអាកាសធាតុរដ្ឋាភិបាលFijiបានប្រកាសថា ព្យុះនេះ ឆ្លងកាត់ភាគខាងត្បូង ទីក្រុង Nadi ជាទីក្រុងធំបំផុតទីបីរបស់ប្រទេស Fiji មុនពេលវាបក់បោកទៅលើកោះដី Kadavu ភាគខាងត្បូងនោះ។

នៅត្រង់ចំណុចកណ្តាលនៃខ្យល់ព្យុះ Keniនេះ បច្ចុប្បន្នមានចម្ងាយ២០០គីឡូម៉ែត្រភាគខាងលិចទីក្រុង Nadi កំពុងធ្វើ ដំណើរឆ្ពោះទៅកាន់ទិសបូព៌ា ក្នុងរយៈ ចម្ងាយល្បឿនខ្យល់២០គីឡូម៉ែត្រក្នុងមួយម៉ោង ។
នៅជិតចំណុចកណ្តាលនៃព្យុះស៊ីក្លូននេះ គេបានដឹងថា មានខ្យល់បក់ជាមធ្យម១៣០គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ។

ជាមួយព្យុះស៊ីក្លូន Keniនេះ បាននាំ ឲ្យមានការបាក់ដី ហើយអ្នកព្យាករអាកាសធាតុបានប្រកាសថា ដីកោះ Viti Levuទាំងមូលដែលជាដែនកោះធំជាងគេរបស់ Fijiភាគខាងត្បូង Mamanucas និង Kadavu ត្រូវរងការបំផ្លិចបំផ្លាញ ។ ខ្យល់ព្យុះ នេះផងដែរ អាចឡើងដល់ល្បឿន២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកម្ពស់ទឹក ឡើងដល់៣.៥ម៉ែត្រ។

នេះមានន័យថា ប្រជាពលរដ្ឋ គួរតែចង ចាំទុកថា ខ្យល់ព្យុះនេះមានកម្លាំងបក់យ៉ាងគំហុក ស្ថិតនៅតាមតំបន់មួយចំនួន ពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ទន្លេ ដែលជាចំណុចគួរប្រុងប្រយ័ត្នខ្ពស់បំផុត ។ ផលប៉ះពាល់ដោយសារខ្យល់ព្យុះស៊ីក្លូន ប្រភេទ ទី៣នេះ គឺខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំធេង បាក់បង្គោលភ្លើង និងដើមឈើធំៗ ត្រូវតែបាក់រាបដល់ដី ហើយប្រព័ន្ធទូរគមនាគមន៍នៅតំបន់ទំនាបត្រូវកាត់ផ្តាច់ទាំងស្រុង ។

រដ្ឋាភិបាល Fiji បានជំរុញឲ្យប្រជាពលរដ្ឋរៀបចំឧបករណ៍គ្រោះមហន្តរាយគ្រួសារ រយៈពេលបីថ្ងៃ ពង្រឹងការការពារលំនៅ ឋានរបស់ពួកគេ ត្រៀមខ្លួនសម្រាប់ការ ដាច់ចរន្តអគ្គិសនី និងការជម្លៀសខ្លួន ប្រសិនបើចាំបាច់ផងដែរ ។
សូមបញ្ជាក់ថា នេះជាព្យុះទី២ដែល វាយប្រហារលើប្រទេសFijiក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះស៊ីក្លូនJosieបានបណ្តាលឲ្យមនុស្សស្លាប់៦នាក់ ។

ទឹកជំនន់ដ៏ធំកាលពីសប្តាហ៍មុននៅភាគខាងលិច និងភាគខាងជើងនៃប្រទេស Fiji ក៏បានបណ្តាលឲ្យមនុស្សស្លាប់ពីរនាក់ផងដែរ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print