រថយន្តដឹកសិស្សសាលាធ្លាក់ជ្រោះនៅភាគ ខាងជើងឥណ្ឌាកុមារ២០នាក់សង្ស័យបាត់បង់ជីវិត

ចែករំលែក៖

មន្ត្រីក្នុងតំបន់បានរាយការណ៍ថា សិស្សសាលាប្រមាណ២០នាក់ សង្ស័យ ថា មិនអាចនៅរស់រានមានជីវិតនោះ ឡើយ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ រថយន្តដែលដឹកពួកគេនោះបានបើកធ្លាក់ជ្រោះជ្រៅមួយកន្លែងស្ថិតនៅភាគខាង ជើងប្រទេសឥណ្ឌា រដ្ឋ Himachal Pradesh កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងសង្កាត់ Kangra ទីក្រុង Nurpur ។ សិស្សសាលាប្រមាណ៤០នាក់ ស្ថិតនៅក្នុងរថយន្តដែលជួបគ្រោះថ្នាក់ ក្នុង នោះ២០នាក់បានរងរបួស ។

ការងារជួយសង្គ្រោះត្រូវបានចាប់ផ្តើម ហើយអ្នកដែលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ។ នេះបើ តាមលោក Sandeep Kumar ស្នងការ រងប៉ូលិសស្រុក Kangra បានបញ្ជាក់ឲ្យដឹង ។
លោក Kumar ថ្លែងថា ជ្រោះនេះមាន ជម្រៅប្រហែល៣០ម៉ែត្រ ។ ប៉ូលិស, ក្រុមជំនួយស្ម័គ្រចិត្ត ,ក្រុមវេជ្ជបណ្ឌិត និងក្រុមសង្គ្រោះបន្ទាន់បានទៅដល់ទីកន្លែងកើតហេតុភ្លាមៗផងដែរ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print