ប៉ូលិសស្រីលង្កាប្រតិបត្តិការស្វែងរកអ្នកទេសចរ៧នាក់ដែលបាត់ខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ប៉ូលិសស្រីលង្កាបានធ្វើប្រតិបត្តិការស្វែងរកអ្នកទេសចរ៧នាក់ដែលបាត់ខ្លួនតាំងពីថ្ងៃអាទិត្យនោះ ។ ការស្វែងរកនេះធ្វើឡើងនៅតំបន់ជើងភ្នំ Knuckles ភាគកណ្តាល នៃប្រទេសនេះ ។

ប៉ូលិសស្រីកង្គាថ្លែងថា ក្នុងចំណោម ជនដែលបាត់ខ្លួននោះម្នាក់បានជួបជុំ គ្រួសាររបស់គេហើយកាលពីល្ងាចថ្ងៃអាទិត្យ ដោយគេបញ្ជាក់ប្រាប់ប៉ូលិសថា ក្រុមដែល បាត់ខ្លួននោះ ដោយសារតែវង្វេងផ្លូវនៅ ក្នុងព្រៃជ្រៅ Khnuckles ។
អ្នកទេសចរដែលបាត់ខ្លួនទាំងនេះ គឺ ជាអ្នកស្រុក Homagama ជាយក្រុងកូឡុំ បូ ។

ប៉ូលិសថ្លែងឲ្យដឹងដែរថា ជនរងគ្រោះទាំងនេះបានចូលទៅដល់តំបន់ព្រៃភ្នំ Knu ckles កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។ តំបន់ព្រៃភ្នំនេះត្រូវបានចាត់ចូលនៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់ប្រទេសស្រី លង្កា ជាទីតាំងដែលអភិរក្ស ទាក់ទាញ ចំណាប់អារម្មណ៍បំផុតពីភ្ញៀវទេសចរអន្តរជាតិ ។ ទីតាំងនេះមានទំហំផ្ទៃដីសរុប ១៨.៥១២ហិកតា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print