ប៉ះទង្គិចគ្នានៅភាគនិរតីទីក្រុង Quetta ប៉ាគីស្ថាន របួសសន្តិសុខ៥នាក់

ចែករំលែក៖

ទូរទស្សន៍ប៉ុស្តិ៍ Urdu TV បានផ្សាយថា យ៉ាងហោចកម្លាំងការពារសន្តិសុខ៥នាក់បានរងរបួស នៅពេលដែលហេតុការណ៍ប៉ះទង្គិចគ្នាមួយបានកើតឡើងនៅភាគ និរតីទីក្រុង Quetta របស់ប៉ាគីស្ថានកាល ពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។

សេចក្តីរាយការណ៍នេះបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតឡើងនៅតំបន់ Buleli នៃទីប្រជុំជន Quetta ភាគ និរតីខេត្ត Balochistan ។
ហេតុការណ៍បានកើតឡើងនៅពេលដែលរថយន្តរបស់កងកម្លាំងសន្តិសុខបើកឆ្លងកាត់ទីតាំងកើតហេតុខាងលើនេះ ។

មូលហេតុពិតនៃការផ្ទុះគ្រាប់នេះមិនត្រូវបានប្រកាសជាផ្លូវការឡើយ ។ ប៉ុន្តែ ប្រភពខ្លះនិយាយថា ការផ្ទុះគ្រាប់នោះជាការវាយប្រហារគ្រាប់បែកអត្តឃាត ។

កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ បន្ទាន់បានទៅដល់កន្លែងកើតហេតុនោះ និងបាននាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ។

កម្លាំងសន្តិសុខបានឡោមព័ទ្ធទីតាំងកើតហេតុ និងធ្វើប្រតិបត្តិការស្រាវជ្រាវ ភ្លាមៗ ។  រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខប្រកាសទទួលស្គាល់ការវាយប្រហារនេះនៅឡើយទេ ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print