ខេត្តតាកែវ ៖ រថយន្តស៊ីរ់ែននាំក្បូនគណៈប្រតិភូ ត្រូវបាន រថយន្តដឹកដីបុកចំពីចំហៀង ក្នុងទិសដៅខ្វែងគ្នា។ សេច ក្ដីរាយការណ៍បានអោយដឹងថា ក្នុងហេតុការណ៍បានបណ្តាលលោកស្នងការរងម្នាក់ ទទួលផែនសណ្ដាប់ធ្នាប់ម្នាក់បានរងរបួសធ្ងន់។
សេចក្ដីរាយការណ៍បានអោយដឹងទៀតថា ករណីនេះកើតឡើង កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដបង្កហេតុម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 3A-0467 បើកបរដោយឈ្មោះ សៀន រិទ្ធី អាយុ២៣ឆ្នាំ ។
របាយការណ៍បញ្ជាក់ទៀតថា ថ្ងៃកើតហេតុរថយន្ដស៊ីរ៉ែននាំក្បូនប្រតិភូ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2-8866 បើកបរដោយលោកអនុសេនីយ៍ទោ ភុំ សុខគា អាយុ៣១ឆ្នាំ ជាមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ មានរថយន្តដឹកដីបានបើកឆ្លងផ្លូវ បណ្តាលអោយប៉ះទង្គិចគ្នា បង្កគ្រោះថ្នាក់តែម្តង ។
របាយការណ៍បញ្ជាក់បន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យលោកឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ អាយុ ៥៥ឆ្នាំ ជាស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែកអ្នកបើកបររថយន្ដបង្ក ក៏ត្រូវបានកម្លាំងឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីផងដែរ៕ ជាយក្រុង