ប៉ូលិស ឡូស អែនជេឡេស ២នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារជាមួយចោរលួចរថយន្ត

ចែករំលែក៖

កាលពីថ្ងៃទី៩ ប៉ូលិស Los Angeles ២នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយចោរលួចរថយន្ត ។ បុរសជា ជនសង្ស័យលួចរថយន្តត្រូវប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងនៅ តំបន់ Reseda ជិតទីក្រុង ឡូស អែន ជេឡេស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេ រិក នាវេលាព្រឹក ខណៈដែលជនសង្ស័យ កំពុងព្យាយាមលួចរថយន្តមួយគ្រឿង។ ក្រុមប៉ូលិស នាឱកាសនោះបាននិងកំពុងធ្វើសកម្មភាពជិះរថយន្តល្បាតក្នុងមូល ដ្ឋាន បានពើបប្រទះនឹងហេតុការណ៍នេះ ក៏ដេញចាប់ជនសង្ស័យតែម្តង ។
ស្នងការប៉ូលិស Los Angeles ថ្លែងនៅ លើបណ្តាញសង្គមថា កម្លាំងសន្តិសុខ ប្រមាញ់ជនសង្ស័យលួចរថយន្ត ហើយ ការប្រមាញ់នោះ ក៏បណ្តាលឲ្យមានផ្ទុះ អាវុធកើតឡើង ។ យើងអាចបញ្ជាក់ថា ជនសង្ស័យបានស្លាប់នៅកន្លែងកើតហេតុ ។
បុរសជាជនសង្ស័យលួចរថយន្តខាងលើនេះត្រូវគេដឹងថា មានអាយុប្រហែល ២០ឆ្នាំប៉ុណ្ណោះ ។

ប៉ូលិសដែលរងរបួស២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត ពួកគេរួចផុតពីការគំរាមកំហែងពីអាយុជីវិតហើយ ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានពីស្នងការដ្ឋាននគរបាលបូ៉លិស ឡូស អែន ជេឡេស ។
កាសែត Los Angeles Times បាន ផ្សាយថា ជនសង្ស័យដែលស្លាប់នេះ គឺជាមនុស្សទី៧ហើយ ដែលប៉ូលិស Los Angeles បាញ់ប្រហារក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសជាក់ស្តែងក្នុងឆ្នាំនេះ ហើយក្នុងចំណោមនោះ៥នាក់បានស្លាប់ ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print