សន្ដិសុខ​ក្រុមហ៊ុន​អាន​កូ​ប្រើ​អំណាច​ កាត់​ផ្ដាច់​ភ្លើងអគ្គិសនី​នាំ​ឱ្យ​មានការ​ តវ៉ា​ពី​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត៖​ ប្រជាពលរដ្ឋ​ ប្រមាណ​១៤​គ្រួសារ​រស់នៅ​លើ​ខ្នង​ទំនប់​ ក​៥​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​-​ក្រុង​ប៉ោត​ប៉ែ​ត​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ បាន​ផ្ទុះ​ការ​តវ៉ា​ក្រោយ​ពី​សន្ដិ​ សុខ​ក្រុមហ៊ុន​អាន​កូ​ម្នាក់​ផ្ដាច់​ចរន្ដ​អគ្គិ​ ស​នី​ឈប់​ឱ្យ​ប្រើប្រាស់​អស់​រយៈពេល​៥-៦​ថ្ងៃ​មក​នោះ ​។​

20151106_170408

ការ​តវ៉ា​របស់​ប្រជា​ពល​ រដ្ឋ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​ពុំ​មាន​ អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ​ ក្រៅ​តែ​ពី​ការ​ទាមទារ​រក​អន្ដរាគមន៍​ពី​ អាជ្ញាធរ​ជួយ​ឱ្យ​ពួក​គាត់​មាន​ភ្លើង​អគ្គិ​ ស​នី​ប្រើប្រាស់​ឡើង​វិញ​ប៉ុណ្ណោះ​ ។​

​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បានឱ្យ​ដឹង​ថា​ សន្ដិសុខ​ក្រុមហ៊ុន​អាន​កូ​ដែល​បាន​កាត់​ ផ្ដាច់​ចរន្ដអគ្គិសនី​របស់​ពួក​គាត់​ឈប់​ឱ្យ​ ប្រើប្រាស់​នោះ​ឈ្មោះ​ ប្រុស​។​ ការ​ដែល​ សន្ដិសុខ​ឈ្មោះ​ ប្រុស​ នេះ​កាត់​ចរន្ដ​អគ្គិ​ ស​នី​លែងឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​សន្ដិសុខ​រូប​នេះ​ខឹង​ សម្បា​រថា​ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ ឈ្មោះ​ ផ​ន​ ពៅ​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ បាន​សង់ផ្ទះ​បាយ​លយ​ចូល​ដី​របស់​ក្រុម​ ហ៊ុន​អាន​កូ ​។​

​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បានឱ្យ​ដឹង​ថា​ មុន​ពេល​ដែល​សន្ដិសុខ​ឈ្មោះ​ ប្រុស​ នេះ​ កាត់​ផ្ដាច់​ភ្លើង​ឈប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ ប្រាស់​គឺ​នៅ​បន្ទាប់​ពី​សន្ដិសុខ​រូប​នេះ​មាន​ ជម្លោះ​យ៉ាង​ស្រួច​ស្រាវ​ជាមួយនឹង​ពល​ រដ្ឋ​មួយ​គ្រួសារ​ឈ្មោះ​ ផ​ន​ ពៅ​ កាលពី​ ថ្ងៃ​ទី​៣​ វិច្ឆិកា​ ដោយ​ចោទ​ថា​ឈ្មោះ​ ផ​ន​ ពៅ​ បាន​ត​ផ្ទះបាយ​មក​លើ​ដី​របស់​ក្រុម​ ហ៊ុន​។​ នៅ​ពេល​មាន​ជម្លោះ​នោះ​សន្ដិសុខ​ រូប​នេះ​បាន​បញ្ជា​ឱ្យ​ម្ចាស់ផ្ទះ​ឈ្មោះ​ ផ​ន​ ពៅ​ រុះរើ​ផ្ទះបាយ​នោះ​ចេញ​ ហើយ​ម្ចាស់​ ផ្ទះ​ក៏​បាន​ធ្វើ​តាម​សំណូមពរ​។​ ប៉ុន្ដែ​នៅ​ បន្ទាប់​ពី​ឈ្មោះ​ ផ​ន​ ពៅ​ រុះរើ​ផ្ទះបាយ​នេះ​ ហើយ​ក្ដី​នៅ​យប់​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ សន្ដិ​ សុខ​ក្រុមហ៊ុន​អាន​កូ​ម្នាក់​នេះ​នៅ​តែ​ផ្ដាច់​ ភ្លើង​ពួក​គាត់​លែងឱ្យ​ប្រើប្រាស់​ដដែល ​។​

​អ៊ុំ​ប្រុស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​សុំ​ មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ សន្ដិ​ សុខ​ឈ្មោះ​ ប្រុស​ ម្នាក់​នេះ​មិនដឹង​អាង​អី​ បើ​ឈ្មោះ​ ផ​ន​ ពៅ​ ជា​អ្នក​ធ្វើ​ខុស​មែន​ ចុះ​ហេតុ​ដូច​ម្ដេច​មិន​កាត់​ភ្លើង​តែ​ផ្ទះ​ ផ​ន​ ពៅ​ នេះ​ទៅ​?​ មិនតែប៉ុណ្ណោះ​សន្ដិ​ សុខ​រូប​នេះ​នៅ​បាន​គំរាម​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ទៀត​ ក្រៅពី​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ដាច់​ភ្លើង​ ទាំង​១៤​គ្រួសារ​ ប្រសិនជា​ចូលរួម​បះ​ បោល​តវ៉ា​នោះ​គេ​នឹង​ផ្ដាច់​ភ្លើង​លែងឱ្យ​ ប្រើ​ដូច​គ្នា ​។​

​ជុំវិញ​ការ​លើ​ឡើង​ខាងលើ​នេះ​អ្នក​ យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​ ពន្យល់​ពី​សន្ដិសុខ​ឈ្មោះ​ ប្រុស​ នេះ​បាន​ ទេ​នៅ​ថ្ងៃ​ទី​៧​ វិច្ឆិកា​ ដោយ​ពុំ​មាន​លេខ​ ទូរស័ព្ទ ​។​

​លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាលក្រុង​ ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​ ប្រជាពលរដ្ឋ​តវ៉ា​នឹង​ការ​ផ្ដាច់​ភ្លើង​ពី​សន្ដិ​ សុខ​ក្រុមហ៊ុន​អាន​កូ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ នៅ​ចំណុច​ភូមិ​ខាងលើ​ប្រើប្រាស់​នោះ​ លោក​ពុំ​ទាន់​បានដឹង​នៅឡើយ​ទេ​។​ ក៏​ ប៉ុន្ដែ​លោក​នឹង​ឱ្យ​មន្ដ្រី​អាជ្ញាធរ​ភូមិ​-​ សង្កាត់​ទៅ​សួរនាំ​ជា​មុន​សិន​រួច​ចាំ​ដោះ​ ស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ក្រោយ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ រិះគន់​ចំពោះ​សន្ដិសុខ​ឈ្មោះ​ ប្រុស​ ដែល​ បាន​ផ្ដាច់​ភ្លើង​ប្រជាពលរដ្ឋ​ថា​ ការ​ផ្ដាច់​ ភ្លើង​ប្រជាពលរដ្ឋ​របៀប​នេះ​បើសិនជា​ ប្រធាន​ក្រុមហ៊ុន​អាន​កូ​វា​មិន​ស្អី​ប៉ុន្មាន​ ទេ​ តែ​សន្ដិសុខ​រូប​នេះ​ឋានៈ​ត្រឹម​យាម​ យក​បាយ​ហូប​ឱ្យ​ក្រុមហ៊ុន​មាន​អំណាច​អី​ ផ្ដាច់​ភ្លើង​ប្រជាពលរដ្ឋ​ ។​

​ចំពោះ​ករណី​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ ម្ចាស់​ក្រុមហ៊ុន​អាន​កូ​ដែល​ទទួល​ការ​ ចែកចាយ​សេវា​ភ្លើងអគ្គិសនី​បាន​ជ្រាប​ ហើយ​ឬ​នៅទេ​ តែបើ​បានដឹង​គួរតែ​មាន​ វិធានការ​ទៅ​លើ​សន្ដិសុខ​ឈ្មោះ​ ប្រុស​ នេះ​ បើ​មិន​ដូច្នេះ​ទេ​ក្រែង​ប្រជាពលរដ្ឋ​ ក្ដៅក្រហាយ​ប្រាកដជា​វីវរ​ធំ​មិន​ខាន​ ។​

​គួរ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ មួយ​ ចំនួន​ធំ​បាន​ប្រើប្រាស់​អគ្គិសនី​ចែកចាយ​ ដោយ​ក្រុមហ៊ុន​អាន​កូ​។​ កន្លង​ទៅ​ក៏​ធ្លាប់​ មាន​បញ្ហា​រកាំរកូស​រវាង​ប្រជាពលរដ្ឋ​ នឹង​ក្រុមហ៊ុន​ម៉ៅ​ចែកចាយ​អគ្គិសនី​នេះ​ ដែរ​ដោយសារ​សេវា​ថ្លៃ​ខុស​ពី​តម្លៃ​នៅ​ ខេត្ដ​ដទៃ​ទៀត​ ៕

20151106_17153120151106_170031

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print