ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះរថយន្តក្រុងជាច្រើនគ្រឿងរបស់រដ្ឋ បានធ្វើសកម្មភាពដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាលខេត្តជិតឆ្ងាយមិនយកប្រាក់ហើយ ហើយដើម្បីជញ្ជុញអោយការងារនេះដំណើរការទៅដោយរលូននិងទទួលបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យជាក់ស្តែងនៅទីតាំងចំណតរថយន្តក្រុង នៅទីលាន ប្រជាធិបតេយ្យខណ្ឌឬស្សីកែវ។
លោក ឃួង ស្រេង បានញ្ជាក់ថា៖ ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាចឡើងជិះរថយន្តក្រុង ដោយមិនបង់ប្រាក់
បាននោះរួមមាន៥កន្លែងក្នុងនោះ នៅផ្លូវជាតិ លេខ១ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវជាតិលេខ៣ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ផ្លូវជាតិលេខ៤ ឡើងរថយន្តចំណុច ប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ផ្លូវជាតិលេខ៥ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ផ្លូវជាតិលេខ៦ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕ ដោយ៖សំរិត