ភ្នំពេញ ៖ ផ្តើមឡើងពីការធ្វេសប្រហែសឪពុកម្តាយ បានបណ្តាលឲ្យកូនប្រុសតូចម្នាក់ធ្លាក់កន្សែងរុំចូលកាំម៉ូតូទាញបង្វិលរហូតដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍សោកសង្រេងនេះបានកើតឡើង នៅថ្ងៃទ១២ ខែមេសា ឆ្នាំ២០១៨
វេលាម៉ោង៨ព្រឹក នៅចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
កុមាររងគ្រោះ (ស្លាប់)ឈ្មោះ ឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ១ខែកន្លះ ។ ឪពុកឈ្មោះ អូន អេង អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ១៩9ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មូលហេតុ ម្តាយខ្វះការប្រុងប្រយ័ត្ន ដែលបណ្តាលអោយកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូចូលទាំកូន បណ្ដាលអោយស្លាប់ភ្លាមៗ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី
...