ភ្នំពេញ៖ អត្ដពលិកជនពិការកម្ពុជា រួមជាមួយប្រតិភូដឹកនាំចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៨ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នៅប្រទេសសិង្ហ បុរីខាងមុខនេះទទួលបានការជួយឧបត្ថម្ភជាសម្លៀកបំពាក់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម របស់លោកថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍តាមរយៈលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ចំនួន៤៨ឈុត កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៥នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងនូវសេចក្ដីត្រេកអរចំពោះ ការឧបត្ថម្ភជាសម្លៀកបំពាក់ពីសំណាក់ លោក ថោង ខុន ប្រធាន NOCC ដែល តែងតែជួយដល់អត្ដពលិកជនពិការ ប៉ារ៉ាឡាំពិកជានិច្ច ។
លោកយី វាសនា បានជម្រាប់ទៅ លោក វ៉ាត់ ចំរើន ដែលជាតំណាង របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍និងជាប្រធាន NOCC ថា សម្រាប់អត្ដពលិកជនពិការដែលត្រៀមចេញទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅ ប្រទេសសិង្ហបុរីយ៉ាងដូច្នេះថា តាម គម្រោងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគឺត្រៀមអត្ដពលិកប្រមាណ ៣៣នាក់លើប្រភេទកីឡាដូចជារត់ ចម្ងាយ១០០ម៉ែត្រ២០០ម៉ែត្រនិង ៤០០ម៉ែត្រចោលដុំដែកជិះរទេះមាន ១៩នាក់ហែលទឹក៩នាក់បាញ់កាំភ្លើង ម្នាក់បោះប៊ូលីងម្នាក់សរុប៣៣នាក់ ប៉ុន្ដែនៅពេលធ្វើតេស្ដផ្លូវការត្រូវបាន គណៈកម្មការវាយតម្លៃដក់កីឡាករ៣ នាក់វិញដោយអះអាងថា ពុំមានលក្ខណ សម្បត្ដិគ្រប់គ្រាន់ ។
លោក យី វាសនា បានបន្ដទៀតថា សម្រាប់ការចេញដំណើរទៅប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី៨នេះក៏ទទួល បានការទំនុកបម្រុងទាំងស្រុងពីសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជានិងជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដូចជាថ្លៃសំបុត្រយន្ដហោះថ្លៃស្នាក់នៅ រយៈពេលប្រកួតការហូបចុកព្រមទាំង ការចំណាយផ្សេងៗមួយចំនួនទៀត ។
ដោយឡែកលោក វ៉ាត់ ចំរើន បាន គូសបញ្ជាក់ថា ចំពោះសម្លៀកបំពាក់ នេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាទុកសម្រាប់ ស្លៀកពាក់ចូលរួមកម្មវិធីប្រកួតអាស៊ាន ប៉ារ៉ាហ្គេមនៅប្រទេសសិង្ហបុរីនាដើម ខែធ្នូខាងមុខនេះ ។
លោកបានបន្ដទៀតថា ជាទូទៅព្រឹត្ដិ ការណ៍នេះគេតែងតែរៀបចំក្រោយព្រឹត្ដិការណ៍កីឡាស៊ីហ្គេមហើយលោកក៏ បានជូនពរដល់ក្រុមអត្ដពលិកជនពិការកម្ពុជាទាំងអស់ទទួលបានជោគជ័យ ត្រឡប់មកវិញផងដែរ ៕
ដោយ៖ សារីម