ប្រទេសថៃ៖ ម្ចាស់មេដាយមាស់ ប៉េតង់ពិភពលោក កីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីទុយនេស៊ីក្នុង វគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល៣៣ទល់ ២៥ពិន្ទុកាលពីរាត្រីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ស្របតាមបំណងប្រាថ្នារបស់ ថ្នាក់ដឹកនាំរបស់ខ្លួនដែលបានអះអាង នៅមុនពេលចេញដំណើរទៅចូលរួម ប្រកួតព្រឹត្ដិការណ៍ 15th Women’s Petanque World Championship 2015 នៅទីក្រុងបាងកកប្រទេសថៃ ។
តាមរយៈផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាដោយសរ សេរអបអរសាទរចំពោះកីឡាការិនី កែ ឡេង បន្ទាប់ពីបានប្រកួតការពារតំណែង ជើងឯកកីឡាប៉េតង់កម្រិតពិភពលោក របស់ខ្លួនដោយជោគជ័យនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ។ នេះជា ជ័យជម្នះលើកទី២របស់កីឡាការិនី កែ ឡេង ដែលទទួលបានមេដាយមាស កម្រិតជើងឯកពិភពលោកក្នុងនោះកាលពីឆ្នាំ២០១៣កីឡាការិនីរូបនេះបានឈ្នះ មេដាយមាសកីឡាប៉េតង់លើកទី១នៅ ក្នុងទីក្រុង Montauban ប្រទេសបារាំង។
ចំពោះសកម្មភាពមុនឈានដល់ កីឡាការិនី កែ ឡេង ទទួលបានជ័យ ជម្នះចំណាត់ថ្នាក់លេខ១មេដាយមាសលំដាប់ពិភពលោកនោះគឺកីឡាការិនីរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី៤ក្នុងចំណោមកីឡាការិនី៤១នាក់វគ្គ ជម្រុះវិលជុំទី១ដោយស្ថិតនៅក្រោម កីឡាការិនីជនជាតិបារាំង, ថៃ និងម៉ាដា ហ្គាស្កា ខណៈដែលកីឡាការិនីកាណាដា អេស្ប៉ាញ ទុយនេស៊ី និងឡាវ ឈរក្នុង ចំណោមក្រុមកំពូលតារាងក្រោយការ ប្រកួតជម្រុះជុំទី២ ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាការិនី កែ ឡេង ឡើងទៅប៉ះជាមួយកីឡា ការិនីកាណាដា ឈ្មោះ Maryse Berge-ron ហើយបានយកឈ្នះក្នុងលទ្ធផល៤០ ទល់២១ពិន្ទុ ។ នៅវគ្គ១/២ផ្ដាច់ព្រ័ត្រ កីឡាការិនី កែ ឡេង លេងឈ្នះកីឡា ការិនីជនជាតិបារាំងឈ្មោះ Audrey Bandiera ក្នុងលទ្ធផល ២៨ ទល់៩ពិន្ទុ និងនៅវគ្គផ្ដាច់ព្រ័ត្របានលេងឈ្នះកីឡាការិនីទុយនេស៊ីឈ្មោះ Mouna Beji ក្នុងលទ្ធផល៣៣ទល់២៥ពិន្ទុ ៕
ដោយ៖ សារីម