(វិភាគព័ត៌មានអន្តរជាតិ)៖ សកម្មភាព​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​អាច​ប្រែក្លាយ​ទីនោះ​ទៅ​ជា​តំបន់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​

ចែករំលែក៖

​រដ្ឋាភិបាល​អា​មេ​រិ​ក​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សកម្មភាព​យោធា​របស់​ រុ​ស្ស៊ី​កាន់តែ​កើនឡើង​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​ ។​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ អា​មេ​រិ​ក​នេះ​គឺជា​សកម្មភាព​ដូច​ទៅ​នឹង​អ្វី​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​ធ្លាប់​បាន​ធ្វើ​ នៅ​តំបន់​ស្វយ័ត​គ្រី​មៀ​អ៊ី​ដ​ចឹ​ង​ដែរ​ ។​

putin-syria-rebels-middle-east

​តាម​សារព័ត៌មាន​ New​ York​ Post​ បាន​ផ្សាយ​ថា​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​រុ​ស្ស៊ី​ បាន​ជួយ​ជា​ច្រើន​ដល់​រដ្ឋាភិបាល​របស់​ ប្រធានាធិបតី​ អាល់​អាសា​ដ​ រក្សា​តំណែង​ ប្រធានាធិបតី​បាន​គង់វង្ស​ ប៉ុន្ដែ​ឥទ្ធិពល​ របស់​លោក​បាន​ថយ​ចុះ​បន្ដិច​ម្ដងៗ​ ។​ តាម​សារព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ ថា​ពេល​ថ្មីៗ​នេះ​រុ​ស្ស៊ី​មាន​សកម្មភាព​ចង់​គ្រប់គ្រង​ស៊ី​រី​វិញ​ម្ដង​ ដោយ​ទុក​ឱ្យ​លោក​ អាល់​អាសា​ដ​ នៅ​រក្សា​តំណែង​ដដែល​ ដូច​តំបន់​ស្វយ័ត​គ្រី​មៀ​នោះ​ដែរ​ ។​

​សារព័ត៌មាន​ខាងលើ​បញ្ជាក់​ថា​ លោក​ ពូ​ទី​ន​ ធ្លាប់​បាន​អនុវត្ដ​គម្រោង​ពង្រីក​ ទឹកដី​បន្ថែម​ដោយ​យក​ប្រទេស​នៅ​ជិតខាង​ ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ ។​ យុទ្ធសាស្ដ្រ​របស់​រុ​ស្ស៊ី​ក្នុង​ការ​ពង្រីក​ឥទ្ធិ​ ពល​នោះ​គឺ​ពឹងផ្អែក​ទៅ​លើ​ពលរដ្ឋ​នៅ​ ក្នុង​តំបន់​នោះ​ ដែល​ត្រូវការ​រុ​ស្ស៊ី​ជួយ​ជា​ ចាំបាច់​ទាំង​ការ​ជួយ​ដោយ​ប្រយោល​ឬ​ ផ្ទាល់​ ។​

​សារព័ត៌មាន​អា​មេ​រិ​ក​ក៏​បាន​លើក​ ឡើង​ការ​ជាក់ស្ដែង​ក្នុង​គោលនយោបាយ​ របស់​លោក​ ពូ​ទី​ន​ ចំពោះ​ប្រទេស​ហ្ស៊​ក​ ហ្ស៊ី​កាលពី​ឆ្នាំ​២០០៨​ ដោយពេល​នោះ​ រុ​ស្ស៊ី​បាន​បញ្ជូន​កម្លាំង​ទាហាន​ និង​រថ​ ក្រោះ​ជា​ច្រើន​ទៅ​ការពារ​ពលរដ្ឋ​នៅ​ តំបន់​ Ossetia​ និយាយ​ភាសា​អា​រ៉ាប់​និង​ ក្រុម​ជនជាតិ​ Abkhazia​ និយាយ​ភាសា​ ទួ​រ​គី​ រួច​ផុត​ពី​ការ​គំរាមកំហែង​ពីរ​ដ្ឋា​ ភិ​បាល​ហ្ស៊​ក​ហ្ស៊ី​ ។​ ហេតុការណ៍​ខាងលើ​ មិនសូវ​មាន​ប្រតិកម្ម​ពី​អា​មេ​រិ​ក​ និង​ អឺរ៉ុប​យូរ​ ទៅ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ។​

​ប៉ុន្ដែ​ក្រុម​អ្នកប្រឆាំង​អា​មេ​រិ​កបាន​ បញ្ជាក់​ថា​ ដោយសារ​តែ​ទីនោះ​មិន​បាន​ ផ្ដល់​ផលប្រយោជន៍​ដល់​អា​មេ​រិ​ក​ ទើប​ អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​មិន​យកចិត្ដ​ទុក​ ដាក់​ជួយ​ដល់​រដ្ឋាភិបាល​ហ្ស៊​ក​ហ្ស៊ី​ ។​

​ចំណែក​អ៊ុយ​ក្រែ​ន​វិញ​ នៅ​ពេល​ដែល​ ក្រុមគាំទ្រ​លោក​ខាងលិច​មាន​បំណង​ចង់​ចូល​ជាមួយ​សហភាព​អឺរ៉ុប​ និង​អង្គការ​ ណា​តូ​នឹង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្និទ្ធ​រុ​ស្ស៊ី​ធ្វើ​ឱ្យ​តំបន់​គ្រី​មៀ​ត្រូវ​ពលរដ្ឋ​បោះ​ឆ្នោត​ ចូល​ជាមួយ​រុ​ស្ស៊ី​ ។​

​ចំពោះ​ស៊ី​រី​វិញ​ អតីត​សហភាព​សូ​វៀត​ បាន​ចង​សម្ពន្ធមិត្ដ​យោធា​ជាមួយ​ស៊ី​រី​តាំង​ ពី​ឆ្នាំ​១៩៧១​មក​ម្ល៉េះ​ ពេល​ដែល​អតីត​ ប្រធានាធិបតី​ Hafez​ Al​ Assad​ ឪពុក​ របស់​លោក​ បា​សា​ អាល់​អាសា​ដ​ បាន​ ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​ជាតិ​រួម​ជាមួយ​ទីក្រុង​មូ​ស្គូ​ ។​ កិច្ចព្រមព្រៀង​ នោះ​អនុញ្ញាត​ឱ្យ​សូ​វៀត​មាន​សិទ្ធិ​ចូល​ ចត់​នៅ​កំពង់​ផែរ​ប្រទេស​ស៊ី​រី​សម្រាប់​ នាវាចម្បាំង​គ្រប់​ប្រភេទ​ ។​ ប៉ុន្ដែ​លោក​ ឪពុក​អាល់​អាសា​ដ​ មិន​អនុញ្ញាត​ឱ្យ​នាវា​ ចម្បាំង​រុ​ស្ស៊ី​ចត​នៅ​យូរ​នោះ​ឡើយ​ ។​

​កាលពី​ឆ្នាំ​២០១៤​ ប្រធានាធិបតី​ ពូ​ទី​ន​ បាន​ស្នើ​ដល់​ប្រធានាធិបតី​អាសា​ដ​ អនុញ្ញាត​ឱ្យ​សាងសង់​ទីតាំង​យោធា​ទាំង​កម្លាំង​ជើង​ទឹក​ជើង​គោក​និង​ជើង​អាកាស​ នៅ​ឆ្នេរសមុទ្រ​ស៊ី​រី​ដើម្បី​ពង្រឹងកម្លាំង​ សម្រាប់​ជួយ​ដល់​រដ្ឋាភិបាល​ទីក្រុង​ដា​ ម៉ា​កាស​ ។​ ប៉ុន្ដែ​លោក​ អាល់​អាសា​ដ​ មិន​យល់ព្រម​ដោយ​បញ្ជាក់​ថា​ កម្លាំង​ ទាហាន​របស់​លោក​ដែល​មានការ​ជួយ​ ជ្រោមជ្រែង​ពី​អ៊ី​រ៉​ង់​អាច​ដោះស្រាយ​បញ្ហា​ ខាងលើ​បាន​ហើយ​ ។​

​នៅ​ពេល​នេះ​ទាំង​ប្រធានាធិបតី​ អា​ សា​ដ​ និង​អ៊ី​រ៉​ង់​ដឹង​ថា​ ខ្លួន​មិន​អាច​បន្ដ​ធ្វើ​ សង្គ្រាម​តទៅ​មុខ​ទៀត​បាន​ឡើយ​ ។​ លោក​ អាល់​អាសា​ដ​ ទទួលស្គាល់​ថា​ លោក​គ្មាន​ មនុស្ស​គ្រប់គ្រាន់​ដើម្បី​រក្សា​ផ្ទៃដី​ដែល​ លោក​គ្រប់គ្រង​ ។​ ទាំងនោះ​មិន​គិតដល់​ ការ​ដណ្ដើម​ទឹកដី​៦០​ភាគរយ​ដែល​បាន​ បាត់បង់​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​បះបោរ​ និង​ ក្រុម​អ៊ិ​ៀ​ស្លា​ម​បង្កើត​រដ្ឋ​ ។​

​ក្រោយ​រយៈពេល​ជា​ច្រើន​សបា្ដហ៍​នៃ​ការ​ពិភាក្សា​ទីបំផុត​ស៊ី​រី​ក៏​បាន​អនុញ្ញាត​ឱ្យ​រុ​ស្ស៊ី​សាងសង់​ទីតាំង​ទាហានជើងទឹក​ និង​ជើង​អាកាស​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ស៊ី​រី​ ។​ តាម​រូបភាព​ផ្កាយ​រណប​សកម្ម​ ភាព​សាងសង់​កំពុង​តែ​ចាប់ផ្ដើម​ឡើង​ យ៉ាង​សកម្ម​ ។​ ជាមួយ​គ្នា​នេះ​រុ​ស្ស៊ី​ក៏​បាន​ គ្រប់គ្រង​អាកាសយានដ្ឋាន​ធំ​ទី​២​របស់​ស៊ី​រី​ផង​ដែរ​ ទាំងនោះ​ហើយ​ជួយ​ដល់​យន្ដ​ ហោះ​ចម្បាំង​រុ​ស្ស៊ី​អាច​ចុះ​ចត​នៅ​ទីនោះ​បាន​គ្រប់ពេលវេលា​ក្នុង​ពេល​ចាំបាច់​ ។​

​រុ​ស្ស៊ី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​ព្រមទាំង​កាំជ្រួច​មី​ស៊ី​ល​ទៅ​ផ្គត់ផ្គង់​ឱ្យ​កម្លាំង​ ទាហាន​ស៊ី​រី​ក្នុង​ការ​រក្សា​រដ្ឋធានី​ ប៉ុន្ដែ​ ក្រុម​អ្នកឯកទេស​បញ្ជាក់​ថា​ អាវុធ​ទាំង​ នោះ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​ទៅ​វិញ​ ។​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​ អ៊ី​រ៉​ង់​បច្ចុប្បន្ន​រុ​ស្ស៊ី​មាន​កម្លាំងយោធា​និង​ក្រុម​ឯកទេស​យោធា​រហូត​ដល់​២​ម៉ឺន​ នាក់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ ទាំងនោះ​ បញ្ជាក់​ថា​ រដ្ឋធានី​ស៊ី​រី​គង់វង្ស​រហូត​ដល់​ សព្វថ្ងៃ​គឺ​ដោយ​បាន​កម្លាំង​រុ​ស្ស៊ី​ការពារ​ប៉ុណ្ណោះ​ ។​

​តាម​សារព័ត៌មាន​ New​ York​ Post​ បាន​ផ្សាយ​ថា​ រុ​ស្ស៊ី​កំពុង​តែ​អនុវត្ដ​ គម្រោង​របស់​ខ្លួន​នៅ​លើ​ទឹកដី​ស៊ី​រី​ដូច​អ្វី​ ដែល​ប្រទេស​បារាំង​ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​១៩២០​ ពេល​នោះ​ស៊ី​រី​ស្ថិត​ក្រោម​ អាណានិគម​របស់​បារាំង​ ។​ ពេល​នោះ​ ស៊ី​រី​ត្រូវ​បាន​បែងចែក​ជា​៥​ចំណែក​ ហើយ​ បារាំង​គ្រប់គ្រង​បាន​តែ​មួយ​ចំណែក​ ប៉ុណ្ណោះ​ស្ថិត​នៅ​តំបន់​ភ្នំ​ភាគ​ខាងលិច​ និង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ត្រូវ​បារាំង​ដាក់​ឈ្មោះ​ La​ Syrie​ Utile​ “​តំបន់​មាន​ ប្រយោជន៍​នៅ​ស៊ី​រី​”​។​ ចំណែក​តំបន់​ដទៃ​ ទៀត​ដែល​គ្មាន​មនុស្ស​រស់នៅ​ វាល​រហោ​ ឋាន​ក្លាយទៅជា​ដី​គ្មាន​ម្ចាស់​ ។​

​តំបន់​ដែល​បារាំង​គ្រប់គ្រង​នោះ​មាន​តែ​១៥​ភាគរយ​នៃ​ផ្ទៃដី​សរុប​ប៉ុន្ដែ​ពេល​ នេះ​ក្លាយទៅជា​ទីតាំង​ដែល​មាន​ពលរដ្ឋ​ស៊ី​រី​ជាង​ពាក់កណ្ដាល​រស់នៅ​ទីនោះ​ ហើយ​គ្រួសារ​លោក​ អាល់​អាសា​ដ​ ក៏​ជា​ អ្នកស្រុក​នៅ​ទីនោះ​ដែរ​ ។​

​សារព័ត៌មាន​ New​ York​ Post​ បញ្ជាក់​ថា​ រុ​ស្ស៊ី​ក្លាយជា​ប្រទេស​ដែល​ ការពារ​សហគមន៍​ជនជាតិ​ Alawite​ ជាមួយ​ជនជាតិភាគតិច​ដទៃ​ទៀត​ រួម​ ទាំង​ពលរដ្ឋ​ស៊ី​រី​ផង​ដែរ​ ។​ ទាំងនោះ​ហើយ​ ជួយ​ឱ្យ​រុ​ស្ស៊ី​មាន​សំឡេង​នៅ​ក្នុង​តំបន់​ទាំង​ នោះ​ហើយ​អាច​បង្កើត​ទៅ​ជា​តំបន់​ស្វយ័ត​ ចែករំលែក​អំណាច​ពី​រដ្ឋាភិបាល​ស៊ី​រី​ទៅ​ គ្រប់គ្រង​ដូច​អ្វី​ដែល​រុ​ស្ស៊ី​ធ្លាប់​បាន​ធ្វើ​នៅ​ ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ហ្ស៊​ក​ហ្ស៊ី​ ។​ ចំណែក​ឆ្នេរសមុទ្រ​ស៊ី​រី​វិញ​នឹង​ក្លាយ​ទៅ​ ជា​គ្រី​មៀ​ថ្មី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ របស់​រុ​ស្ស៊ី​ ។​ កន្លង​មក​ថ្មីៗ​រុ​ស្ស៊ី​បាន​ បញ្ជូន​នាវាចម្បាំង​៥​គ្រឿង​ទៅ​កាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ហើយ​នាវា​ទាំង​ នោះ​អាច​នឹង​ចូល​ចត​នៅ​ឆ្នេរសមុទ្រ​ ប្រទេស​ស៊ី​រី​ជា​មិន​ខាន​ ។​

​ចំពោះ​ប្រធានាធិបតី​ស៊ី​រី​វិញ​ ពេល​ នេះ​មាន​ជម្រើស​២​គឺ​មួយ​ចាក​ចេញពី​ តំណែង​ទី​២​គឺ​ប្រគល់​ឱ្យទៅ​រុ​ស្ស៊ី​គ្រប់គ្រង​ តែ​លោក​នៅ​តែ​ជា​មេដឹកនាំ​ដដែល​ដូច​តំបន់​គ្រី​មៀ​ជាដើម​ ៕​

1027817559

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print