ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបសង្ស័យលោតពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ធបានប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានសភាពហើមស្អុយរលួយអណ្ដែតទឹកទន្លេសាបចំងាយពីស្ពានជ្រោយចង្វាប្រហែល៣០០ម៉ែត្ររយះពេល២ថ្ងៃមកហើយសមត្ថកិច្ចមិនអើពើនោះឡើយ។

បង្កមានការណ៍ភ្ញាក់កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨ស្ថិតតាមបណ្តោយម៉ាត់ទន្លេសាបត្រើយខាងកើតភូមិដើមរគរសង្កាត់ជ្រោយចង្វារខណ្ដជ្រោយចង្វារ។

សពបុរសខាងលើមិនត្រូវបានគេស្គាលអត្តសញ្ញាណទេស្លៀកខោជើងខ្លីពណ៍ខៀវពាក់អាវយឺតដៃខ្លីពណ៍ប្រផេះផ្កាប់មុខមានសភាពហើយស្អុយរលួយទៅហើយអណ្តែតទឹកតាមម៉ាត់ទន្លេសាបទន្លេសាបត្រើយខាងកើត។

តាមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយម៉ាត់ទន្លេសាបនោះបានឲ្យដឹងថាសពបុរសខាងលើត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេសាបកាលពីម៉ោងជាង១១ព្រឹកថ្ងៃទី១៦គឺជាថ្ងៃទី៣ចូលឆ្នាំថ្មីចំងាយពីស្ពានជ្រោយចង្វា ប្រហែល១៥០ម៉ែត្រត្រើយខាងលិចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧សពបុរសខាងលើបានអណ្តែតមកទើនៅម៉ាត់ទន្លេសាបត្រើយខាងកើតក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារក៏នៅសមត្ថកិអាជ្ញាធរមិនទាន់មកពិនិត្យនឹងស្រងឡើងគោកដើម្បីពិនិត្យនៅឡើយទេ។

ប្រជាពលរដ្ឋបានបន្តទៀតថារហូតដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែលទើបគេឃើញសមត្ថកិច្ចមូលរដ្ឋានចុះមកកន្លែងកើតហេតុបានស្រងសពបុរសខាងលើមកដាក់លើច្រាំងទន្លេរួចទាក់ទងសមត្ថកិច្ចជំនាញមកពិនិត្យរួចរាល់ហើយបានបញ្ជក់ថាសពបុរសខាងលើពិតជាស្លាប់ដោយសារលង់ទឹកហើយសពបានតម្កលទុកនៅក្នុងថ្មីសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print