ភ្នំពេញ ៖សពស្ត្រីម្នាក់ត្រូវបានប្រទះឃើញ ស្លាប់ដោយ ចងក នៅនឹងបង្អួចក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
អាជ្ញាធរ បានសួរនាំក្រុមគ្រួសារសាកសពបានអោយដឹងថា៖ សពមានឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស២នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ ៥ឆ្នាំ ម្នាក់ទៀត អាយុ៣ឆ្នាំ ឈ្មោរិទ្ធិ សាក់។
តាមប្រភពពត៍មានពីប្រជាពលរដ្ឋនិងក្រុមគ្រួសារសាកសពបានអោយដឹងថា៖ មុនពេលកេីតហេតុជនរងគ្រោះបានទូរស័ព្ទទៅអ្នកផ្ទះនៅឯស្រុកថាមិនបានទៅស្រុកទេពីព្រោះជនរងគ្រោះអត់មានលុយទេ ខណះយកទិញរបស់របរគ្រឿងអលង្ការអស់ចាំពីរបីថ្ងែទៀតមានលុយបានទៅលេងស្រុកហេីយពេលនោះជនរងគ្រោះក៍បានផ្ដាំផ្ញេីបងប្អូនអោយជួយមេីលថែរកូនគាត់ផងលុះមកដល់ថ្ងែទី១៧ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះក៍មានការភ្ញាក់ផ្អើលថាស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួលមួយកន្លែងដែលនៅជិតកន្លែងគាត់ធ្វេីការ ។ ប្រជាពលរដ្ឋក៏បានទូរស័ព្ទទៅប្រាប់សាច់ញាតិជនរងគ្រោះទេីបសាច់ញាតិបានទទួលដំណឹងក៏មកដល់ផ្ទះជួលដែលជនរងគ្រោះបានស្លាប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យថាតើជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ដោយហេតុថា សពបានបាត់បង់ចិញ្ចៀន ខ្សែក ខ្សែដៃ ផងដែលហេីយសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារដេីម្បីយកទៅធ្វេ៏បុណ្យតាមប្រពៃណីយចំណែកឯមនុស្សចំននួ២នាក់ដែលបានរស់នៅផ្ទះជួលជាមួយជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនដេីម្បីយកទៅសួរនាំដើម្បីវែកមុខរកឃាតករយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ ស រស្មី