សម្តេចតេជោ ហ៊ុន សែន ៖សង្រ្កាន្តអង្គរឆ្នាំថ្មីកន្លងទៅនេះគឺបានទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនសន្ឋឹកសន្ឋាប់ មិនថាតែនៅសៀមរាបអង្គរទេ គឺនៅតាមតំបន់សមុទ្រក៏មានភ្ញៀវទេសចរច្រើនដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា៖ ឆ្នាំថ្មីបានចូលមកដល់៤ថ្ងៃហើយ ជាមួយនឹងសិរីសួស្តីទាំងសម្រាប់ប្រទេសជាតិ និងសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សង្រ្កាន្តអង្គរឆ្នាំថ្មីកន្លងទៅនេះគឺបានទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនសន្ឋឹកសន្ឋាប់ មិនថាតែនៅសៀមរាបអង្គរទេ គឺនៅតាមតំបន់សមុទ្រក៏មានភ្ញៀវទេសចរច្រើនដែរ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចេញទៅកំសាន្តនៅក្រៅប្រទេស ស្របពេលដែលសេវាដឹកជញ្ជូនតាមយន្តហោះកំពុងប្រកួតប្រជែង និងកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ តម្លៃសំបុត្រយន្តហោះសព្វថ្ងៃបានធ្លាក់ចុះទាប ដែលបងប្អូនអាចធ្វើដំណើរទៅទេសចរណ៍នៅក្រៅប្រទេសបានយ៉ាងងាយស្រួល។ កម្ពុជាពេលនេះក៏កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ីផងដែរ។

 

សម្តេចបន្តថា៖ បងប្អូនជនរួមជាតិកំពុងរស់នៅសុខសាន្ត ស្របពេលដែលប្រទេសជាតិយើងកំពុងរីកចម្រើនបោះជំហានទៅមុខ គឺដោយសារយើងមានសន្តិភាពពេញលេញអស់រយៈពេលជាង២០ឆ្នាំមកហើយ។ យើងមិនត្រូវអោយសន្តិភាពរបូតចេញពីដៃបានអោយសោះ ទោះបីដោយតម្លៃណាក៏ដោយ។

ថ្ងៃទី១៨ មេសា នេះក៏ជាថ្ងៃចុងក្រោយដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករអាចជិះឡានក្រុងរបស់សាក្រុងភ្នំពេញដោយមិនបង់ថ្លៃ ក្នុងការធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋានវិញ។ 

សម្តេមសូមជូនពរបងប្អូន និងកូនក្មួយធ្វើដំណើរមានសុខសុវត្ថិភាពតាមផ្លូវគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print