សង្ក្រានវត្ដភ្នំ៣ថ្ងៃ ឆ្នាំ២០១៨រាជធានីភ្នំពេញទទួល ភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិចូលរួមទស្សនាកម្សាន្ដជាង១០ម៉ឺន នាក់ ច្រើនជាងឆ្នាំមុនៗ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០១៨នេះនៅរាជធានីភ្នំពេញ ក្នុងរយៈពេល០៣ថ្ងៃ កន្លងមកនេះមានការចូលរួមពី ភ្ញៀវជាតិ និងអន្ដរជាតិ មកកម្សាន្ដ ប្រមាណជាង១០ម៉ឺននាក់ បើធៀបទៅនិងឆ្នាំកន្លងទៅគឺច្រើនជាង គុណនិង៣ទៅ៤ដង ឯណ្ណោះ ជាពិសេស ជនបរទេស ដែលបានចូលរួមកម្សាន្ត ប្រកបដោយ ភាព សប្បាយរីករាយ និងមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់ សម្គាល់នោះឡើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៨ មេសា ឆ្នាំ២០១៨ ។
លោកម៉េត មាសភក្កី បានបន្ដថា៖ ភ្ញៀវទេសចរណ៏ ចូលរួមទស្សនាកម្សាន្ដច្រើនបែបនេះដោយសាយើងបាន រៀបចំកន្លែងលេងកម្សាន្ដ ជាច្រើនកន្លែងនៅរាជធានី ដូចជានៅវត្ដភ្នំ មុខវត្ដបុទុមវត្ដី វាលព្រះមេរុ និងកោះពេជ្រជាដើម ។ សំខាន់នោះគឺនៅបូជនីយដ្ឋាន ប្រវត្ដសាស្ត្រវត្ដ ភ្នំបានដើរតួរយ៉ាងសំខាន់ក្នុងការចូលរួម ចំណែក ទទួលទេវតាព្រះនាម មហាធរៈទេវីដែលបានផ្លាស់ សង្ក្រាន្តចាស់ចូលមកឃុំគ្រងភពផែនដីក្នុងសង្ក្រាន្តថ្មីឆ្នាំចនេះវត្ដភ្នំបានផ្តល់ជាទីកន្លែងជួបជុំដ៏ធំមួយក្នុងរាជធានី ភ្នំពេញ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈភ្ញៀវ ទេសច រណ៍ជាតិអន្តរជាតិបានចូលរួមកម្សាន្តសប្បាយ ជាមួយនឹងពិព័រណ៍ផ្ទះបុរាណផលិតផលកសិផលខ្មែរល្បែង ប្រជាប្រិយគ្រប់ប្រភេទនិងការសម្តែងសិល្បៈចម្រុះ ប្រកបដោយបរិយាកាសសប្បាយក្រៃលែង ។
លោកបន្តថា៖ សម្រាប់ មហាសង្ក្រាន្តវត្ដភ្នំឆ្នាំនេះ មានមហាជន ចូលរួមកម្សាន្តយ៉ាងច្រើនកុះករនឹងមានការកើនឡើង ពី មួយ ថ្ងៃទៅមួយថ្ងៃប្រកបដោយស្នាមញញឹម និងសម្រែកសើចក្អាកក្អាយរបស់ពុកម៉ែពូមីងបងប្អូនបានធ្វើឱ្យវត្តភ្នំមានមោទនភាពយ៉ាងខ្លាំងឯក្រុមការងាររៀបចំក៏បាត់អស់នូវ ភាពនឿយហត់ព្រមទាំងទទួលបានមកវិញនូវកម្លាំងចិត្តដែលពិបាកនឹងពណ៌នា។
លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា៖ បើទោះបី ពិធីបុណ្យចូលឆ្នាំខ្មែរប្រជាពលរដ្ឋមួយចំនួនធំបានចាក ចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតឬទៅកម្សាន សប្បាយតៅតាមរមណីយដ្ឋានតាមបណ្តារខេត្តនានាប៉ុន្តែ ពួកគាត់បានបន្សល់ទុកផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ជា ច្រើននៅក្នុង រាជធានីភ្នំពេញ ដែលជាបន្ទុករបស់អាជ្ញាធរ ក្នុងការរក្សាការពារជូនពួកគាត់ឲ្យបានគង់វង្ស ។ ចំណែក ប្រជាពលរដ្ឋមួយចំនួនដែលមិនបានទៅតាមបណ្តាលខេត្ត ពួកគាត់បានចូលរួមកម្សាន្តសប្បាយរីករាយជាមួយសង្ក្រាន្ត វត្តភ្នំពិតជាមានភាពសប្បាយរីករាយ និងមិនមានបាតុភាព អ្វី កើតឡើងនោះឡើយ ។ ជាពិសេស ការងារសន្តិសុខ សណ្តាប់ធ្នាប់ដូចជា ចោរលួចចោរគាស់ផ្ទះចោរប្លន់ និង ករណីលូកហោប៉ៅក៏មិនមានកើតឡើងគួរឲ្យកត់សម្គាល់ នោះទេ ។
លោកបន្តថា៖ សង្ក្រាន្តវត្តភ្នំបានប្រព្រឹត្តទៅដោយ មិន អាចខ្វះបានពីគុណបំណាច់ដ៏ថលៃថ្លា នៃសន្តិភាព ដែល បានកើតឡើងនិងកំពុង ថែរក្សាការពារ ពីប្រមុខ រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ការចូលរួម ពី គណៈ អភិបាល ក្រុមប្រឹក្សា រាជធានីភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ដែល បានទទួលដឹកនាំ សហការ និង ចូលរួម រៀបចំ កម្មវិធី សង្ក្រាន្តវត្តភ្នំនេះបានទទួលជោគជ័យ និង សប្បាយ រីករាយយ៉ាងក្រៃលែង ។
លោកម៉េ ត មាសភក្តី បានបញ្ជាក់ថា៖ សម្រាប់សង្ក្រាន វត្តភ្នំឆ្នាំនេះ ស្របពេល ធាតុអាកាសក្តៅ និងធ្វើពិធីស្រង់ព្រះផង នោះ មានការ បាញ់ ទឹក លេង កម្សាន្ត រួម ជាមួយ ប្រជាពលរដ្ឋ ប្រកបដោយ ភាព សប្បាយ រីករាយ និង ត្រជាក់ត្រជុំ ផង ដែរ ។ ចំណែកឯស្ថានភាព ចរាចរណ៍ វិញ នៅ តាម ផ្លូវជាតិទាំង៦ ដែលជាច្រកចេញចូល រាជធានី ភ្នំពេញ មាន ភាពប្រសើរ គឺមិនមានបញ្ហាកកស្ទះ ចរាចរណ៍ ខ្លាំងនោះទេជា ពិសេស ច្រក ចេញចូលចំនួន ៥ ប៉ុន្តែ សម្រាប់ច្រកចេញចូល ផ្លូវជាតិលេខ៦ទោះបីស្ពាន ជ្រោយចង្វារមានតែ ស្ពានមួយ។ ប៉ុន្តែមានការសម្រប សម្រួលចរាចរណ៍ពី ក្រុមសមត្ថកិច្ចយ៉ាង យកចិត្តទុកដាក់ ផងនោះ គឺ មានការ កកស្ទះខ្លះតែមិនជាប់គាំងយូរនោះ ទេ អាចធ្វើចរាចរណ៍បានដោយរលូន ។ មន្ត្រីរដ្ឋបាល រាជធានី ភ្នំពេញ បានឲ្យដឹងថា៖ សង្ក្រាន្ដវត្តភ្នំរយៈពេល០៣ ថ្ងៃ រដ្ឋបាល រាល ជ ធានី ភ្នំពេញ បាន រៀបចំ កម្មវិធី សាសនា ចំនួន ០៣ គឺ ការ គោរព អ្នកតា ភូមិការពូនភ្នំខ្សាច់និង ការ ស្រង់ព្រះក្រៅពីនេះបានរៀបចំលេងល្បែង ប្រជាប្រិយ ចំនួន១៦ ប្រភេទរួមមាន ៖ បោះ អង្គុញចោលឈូងទាញ ព្រ័ត វាយក្អម ដណ្តើម ស្លឹកឈើ ចាប់កូនខ្លែង លាក់កន្សែងខាំប៉ិគួចំប៉ា ចំប៉ីលោតបាវពាំពងមាន់ អូសស្រទបស្លាទូលក្អម វាយ ឆ្នាំង ជាដើម បាន រៀបចំដាក់ តាំង បង្ហាញ នូវប្រភេទផ្ទះ ខ្មែរដូចជាផ្ទះប៉ិត ផ្ទះកន្តាំងផ្ទះរោងដោលនិង វត្ថុ សិល្បៈ ដូចជាភ្លេងខ្មែរ សម្ភារធ្វើ ពីឥដ្ឋ និងសិប្បកម្មធ្វើពីក្រមា និង ផលិតផលកសិផលនិងនំខ្មែរ ដើម្បីជូនប្រជាពលរដ្ឋ ទស្សនា ទិញទុកជាអនុស្សាវរីយ៍ និង ទទួលទានរៀប ចំការ សម្តែង ជូនទស្សនានូវរបាំកន្ទ្រឹម សាគររបាំ ត្រុដិ និង ការ ប្រគំតន្ត្រី សម្រាប់ ប្រជាពលរដ្ឋ រាំលេងកម្សាន្ត សប្បាយ ។
ឱកាស បុណ្យចូលឆ្នាំខ្មែរ នៅរាជធានីភ្នំពេញ៣ថ្ងៃកន្លង មកនេះ មានការសន្និដ្ឋាន និងវាយតម្លៃកោតសរសើរ ពី ប្រជាពលរដ្ឋថា៖ អាជ្ញាធររាជធានីភ្នំពេញរៀបចំបានល្អ ទាំង សន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់បានបទល្មើស នានា ពិសេស រាល់បាតុភាពផ្សេងៗ ដូចជា ការដុតផាវ និងគ្រឿងផ្ទុះ ។ហើយបានរៀបចំកន្លែងសប្បាយ កន្លែង លេង សិល្បៈ កន្លែង លក់ដូរ និងទីតាំងតាមវត្តអារាមបានល្អ ប្រសើរ កាត់បន្ថយបាន នូវការកកស្ទះ ចរាចរណ៍ធានា រក្សា បាន នូវ សណ្តាប់សាធារណៈបានល្អ ប្រសើរ ពិសេស បាន ចេញសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ និង របៀបរៀបរយ ក្នុង រាជធានី ភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិធ្វើឱ្យកាត់បន្ថយបាន នូវគ្រោះថ្នាក់ ផ្សេងៗពិសេស គ្រោះ អគ្គិភ័យ មិនឱ្យកើត មានក្នុងរាជធានីភ្នំពេញតែម្តង៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print