នារីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បន្ទាប់ពី វិលត្រឡប់​មកពី ធ្វើការជា បម្រើតាមផ្ទះ​នៅប្រទេសម៉ាឡេស៉ីុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ នារីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីបានវិលត្រឡប់មកពីធ្វើការជាកម្មការនីបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៉ី ដោយមិនស្របច្បាប់ហើយពេលមកដល់ផ្ទះនារីរងគ្រោះមានសតិមិនប្រក្រតី។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន កើតឡើងនៅចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិក្បាលអូ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។។
លោកវរសេនីយ៍ត្រីឡុង សារិន អធិការ រងនគរ​បាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា នារីរងគ្រោះឈ្មោះ ញ៉ ស្រីលីម អាយុ៣០ ឆ្នាំនៅលីវ បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឱ្យដឹងថានៅក្នុងអំឡុងឆ្នាំ២០០៨ នារីរងគ្រោះបានចេញពីលំនៅដ្ឋាន ទៅធ្វើការជាកម្មការនី​បម្រើ តាមផ្ទះនៅប្រទេសម៉ាឡេស៉ី ដោយមិនស្របច្បាប់ លុះដល់ខែមេសាឆ្នាំ២០១៥ រដូវចូលឆ្នាំ នារីរងគ្រោះក៏បានវិលត្រឡប់​មកផ្ទះវិញ ចាប់ពីពេលមកដល់ផ្ទះនារីរងគ្រោះ មានអារម្មណ៍ មិនប្រក្រតី ឃើញដូច្នេះឪពុកម្តាយ បានខិតខំព្យាយាមព្យាបាទ ដោយប្រើថ្នាំសរសៃប្រសាទប៉ុន្តែនារីរងគ្រោះហាក់មិនធូរស្រាល។

ប្រភពបានបន្តថាមុនពេលកើតហេតុឪពុកម្តាយ នារីរងគ្រោះបានចេញពីផ្ទះទៅបាចជីស្រូវ នៅឯវាលស្រែ ទុកឱ្យនារីរងគ្រោះនៅផ្ទះតែម្នាក់ឯងលុះដល់ពេលកើតហេតុ ឪពុកម្តាយ នារីរងគ្រោះបានត្រឡប់​មកដល់ផ្ទះវិញមិនឃើញកូនស្រីក៏ស្រែកហៅ និងដើររកក៏ឃើញបន្ទប់ទឹកក្រោមផ្ទះរបស់គាត់បិទទ្វារដាក់គន្លឹះខាងក្នុងពួកគាត់ក៏ទំលាយ ទ្វារបន្ទប់ចូលទៅក៏ឃើញកូនស្រីរបស់គាត់ចងក​ សម្លាប់ ខ្លួន នឹងធ្នឹមក្នុងបន្ទប់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាន នគរ​បាលស្រុកត្បូងឃ្មុំបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរ​បាល និងគ្រូពេទ្យមូលដ្ឋានធ្វើការពិនិត្យស្រាវជ្រាវឃើញថានារីរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សាកសពនារីរងគ្រោះឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផង​ដែរ៕វណ្ណះ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print