តុលាការសម្រេចឃុំខ្លួន បុរសម្នាក់បើកម៉ូតូបុកក្មេងស្លាប់អូសជិត៣០ម៉ែត្រ នៅស្រុកល្វាឯម ដាក់ពន្ធនាគារបណ្តោះអាសន្ន 

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ លោក​ សាយ​ សម្ផស្ស​សេរី ចៅក្រមសើុបសួរសាលាដំបូង​ខេត្ត​កណ្ដាល​ បានសម្រេចចោទប្រកាន់​ជនបង្ករ បើកម៉ូតូបុកក្មេងស្លាប់អូសជិត៣០ម៉ែត្រ នៅស្រុកល្វាឯម ពី​បទ​ “បើកបរ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​” ដែលប្រព្រឹត្តនៅ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្ដាល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ តាម​មាត្រា​៨៥​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ។

ជនត្រូវចោទមានឈ្មោះ ធី វ៉ាន់ឆាត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។

នគរបាលស្រុកល្វាឯមបានអោយដឹងថា នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី នៅលើកំណាត់ផ្លូវលំ ចំណុចមុខផ្ទះឈ្មោះហ៊ី ឡា ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្ដាល  មានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ផលិតឆ្នាំ២០០៨  ព​ណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AH-3841 បើកបរដោយឈ្មោះធី វ៉ាន់ឆាត ភេទប្រុស  បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកក្មេងអូសប្រហែល ៣០ម៉ែត្រ(ស្លាប់នៅនិងកន្លែងកើតហេតុ)។ដែលក្មេងនោះឈ្មោះថា​ ថេនា ភេទប្រុស អាយុ១ឆ្នាំ១០ខែ មានទីលំនៅបច្ចុប្បន្នភូមិភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្ដាល៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print