អាឆ្អឹង ត្រូវនគរបាលឃាត់ខ្លួន ក្រោយជិះកង់ទៅលួចម៉ូតូគេបានសម្រេច 

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងផ្នែកព្រហ្មនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៤០ នាទី នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ លេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក្ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩:៥៥នាទី ឃាត់នៅចំណុច លើផ្លូវលេខ ១៨៦ ក្រុម ទី៩ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជា សុភ័ក្រ្ត ហៅ អាយក្ស ហៅ អាឆ្អឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។ វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ កង់មួយគ្រឿងពណ៌ត្រួយចេក (ជាកង់របស់ជនសង្ស័យជិះមកធ្វើសកម្មភាព) ។ វត្ថុុតាងចាប់យកមាន៖

ម៉ូតូមួយគ្រឿងម៉ាក Honda I con ពណ៌ផ្កាឈូក ស៊េរី2009 ពាក់ស្លាកលេខ ភ្នំពេញ 1Z-0123 មានលេខតួនិងលេខម៉ាស៊ីន: 0000293 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនទៅឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ុយ សូរ៉ាន់ ហៅ ម៉ូយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ ជនរងគ្រោះឈ្មោះ ស៊ុយ សូរ៉ាន់ ហៅ ម៉ូយ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda I con ពណ៌ផ្កាឈូក ស៊េរី2009 ពាក់ស្លាកលេខ ភ្នំពេញ 1Z-0123 មកចតទុកនៅមុខផ្ទះលេខ៥៣ ផ្លូវ លេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនរងគ្រោះមិនបានដកកូនសោរ ម៉ូតូចេញពីកម៉ូតូទេ រួចជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះដើម្បីហូបបាយជុំគ្នាគ្រួសារ លុះបានប្រហែល ១០នាទី ក្រោយមកជនរងគ្រោះក៏ដើរចេញទៅក្រៅមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូ ខាងលើ ដោយបន្សល់ទុកនូវកូនកង់ មួយគ្រឿងពណ៌ត្រួយចេក នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ដើម្បីឲ្យសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រកម៉ូតូខ្លួន និងចាប់ជនល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ លុះមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩:៥៥នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា សុភ័ក្រ្តហៅ អាយក្ស ហៅ អាឆ្អឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាជនដៃដល់) រួមនិងចាប់យកវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ ឃាត់នៅចំណុច លើផ្លូវ លេខ ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ជា សុភ័ក្រ្ត ហៅ អាយក្ស ហៅ អាឆ្អឹង ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print