នាយ​ឧត្តមសេនីយ៍​ គី​ម​ គី​ម​ ធ្វើ​ជា​អធិបតី​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦២​ឆ្នាំ​ ថ្ងៃ​បង្កើត​កង​យោធពលខេមរភូមិន្ទ​

ចែករំលែក៖

​ខេត្តព្រះវិហារ​៖​ នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ នា​ព្រឹក​ ថ្ងៃ​ទី​៨​ វិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ធ្វើ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦២​ឆ្នាំ​ នៃ​ថ្ងៃ​ បង្កើត​ កង​យោធពលខេមរភូមិន្ទ​(៩-​វិច្ឆិកា​-១៩៥៣៩-​វិច្ឆិកា​-២០១៥)​ ស្ថិត​ក្រោម​ អធិបតីភាព​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​។​

photo (1)

​ក្នុង​ខ្លឹមសារ​ជីវប្រវត្តិ​របស់​កង​យោធពលខេមរភូមិន្ទ​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ គណៈ​បញ្ជាការ​សមរភូមិ​ទិស​ទី​៤​ បាន​ឲ្យ​ដឹង​ថា​៖​ ការ​ប្រារព្ធ​ពិធី​នេះ​ឡើង​ ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ ជា​រៀង​រាល់​ឆ្នាំ​កង​យោធពលខេមរភូមិន្ទ​តែងតែ​ ប្រារ​ព្វ​ ពិធី​មិ​ទ្ទិ​ង​ខួប​អនុស្សាវរីយ៍​ដើម្បី​ រំលឹក​ឡើង​វិញ​នូវ​ប្រពៃណី​ដ៏​ល្អ​ ផូរផង់​ គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ និង​ស្មារតី​ពលិកម្ម​ដ៏​ធំធេង​ របស់​យុទ្ធ​ជន​ យុទ្ធ​នារី​ និង​អ្នក​ស្នេហា​ជាតិ​ជំនាន់​មុន​ ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​បុព្វហេតុ​តស៊ូ​ប្រឆាំង​សត្រូវ​ឈ្លានពាន​ដណ្តើម​ឯករាជ្យ​ ជូន​ជាតិ​មាតុភូមិ​ ព្រមទាំង​ស្នាដៃ​ក្នុង​ការ​រួមចំណែក​កសាង​អភិវឌ្ឍន៍​ ប្រទេស​ នៅ​គ្រប់​ដំណាក់​ កាល​នៃ​ប្រវត្តិសាស្ត្រ​សង្គម​ជាតិ​ ។​

​លោក​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​មាន​ប្រសាសន៍​ថា​ ព្រឹត្តិការ​ណ៏​ ជា​ប្រវត្តិសាស្ត្រ​នេះ​ ពិតជា​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​ ដែល​កង​យោធពលខេមរភូមិន្ទ​ បាន​ខិតខំ​ពុះពារ​និង​សម្រេច​បាន​ជោគជ័យ​ ជា​បន្តបន្ទាប់​ ក៏​ដូច​ជា​ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ​៥​ ឆ្នាំ​ ដំណាក់កាល​ទី​៤(២០១៥-២០១៩)​។​

​ក្នុង​ឱកាស​នេះ​ដែរ​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ និង​គោរព​ដោយ​ស្មោះ​អស់ពីដួងចិត្ត​មិន​អាច​បំភ្លេច​បាន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ដឹកនាំ​ថែបំប៉ន​ ផ្សារ​ភ្ជាប់​ជា​និច្ច​ជាមួយ​ជីវិត​កងទ័ព​ គិតគូរ​ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព​គ្រប់ពេលវេលា​ ធ្វើ​ឲ្យ​កង​យោធពលខេមរភូមិន្ទ​ មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​រឹង​មាំ​យ៉ាង​ឆាប់រហ័ស​ មាន​ជីវភាព​រស់នៅ​សមរម្យ​ មាន​លទ្ធភាព​គ្រប់គ្រាន់​ សម្រេច​រាល់​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​ជូន​ជាតិ​មាតុភូមិ​នៃ​យើង​ ។​

​ជាមួយ​នោះ​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ស្ថាប័ន​ជាតិ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ប្រជាជន​ទូ​ទាំង​ប្រទេស​ ដែល​បាន​ផ្គត់ផ្គង់​គាំទ្រ​ជា​និច្ច​ដល់​បេសកកម្ម​របស់​កង​យោធពលខេមរភូមិន្ទ​ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​កង​យោធពលខេមរភូមិន្ទ​ កំពុង​ត្រៀមប្រយុទ្ធ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ អធិបតេយ្យភាព​ និង​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាងលិច​នៃ​មាតុភូមិ​ ៕​

...

photo (2)photo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print