កម្លាំងទាហានស៊ីរី បង្ហាញប្រព័ន្ធការពារដែនអាកាសក្នុងពេលដែលប្រទេសលោកខាងលិចបង្កើនការវាយប្រហារ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី បាន អនុញ្ញាតឲ្យបញ្ចេញ ឃ្លីបវិដេអូស្តីពីប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ក្នុង ពេលដែលបណ្តាប្រទេស លោកខាងលិច ក្នុងនោះមានអាមេរិក និងអីុស្រាអែល ត្រៀមវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី។

ប្រព័ន្ធរ៉ាដា ប្រកាសអាសន្ន P-15 និងមីស៊ីល Pantsir-S1 និងអាវុធប្រឆាំង យន្តហោះជាច្រើន ទៀត ត្រូវបានបង្ហាញនៅក្នុងឃ្លីបវីដេអូ ។ ក្រៅពីនេះក៏នៅ មានប្រព័ន្ធការពារ Buk-M . S-125 Pechora , SA-6 Kub និង ZSU-23-4 Shilka ផងដែរ។

នៅពេលនេះ នាយករដ្ឋមន្ត្រីអីុស្រា អែល លោកបេនចាមីន ណេតាន់យ៉ាហូ៊ បានប្រកាសថា នឹង ចូលរួមសហការជា មួយអាមេរិកដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ព អាកាសរបស់ប្រទេសស៊ីរី ។

កាលពីសប្តាហ៍មុន ក្រសួងការពារ ប្រទេស រុស្ស៊ីបាននិយាយថា យន្តហោះ ចម្បាំងអុីស្រាអែល២គ្រឿង បានធ្វើការ វាយប្រហារទៅលើមូលដ្ឋានអាកាស T-4 របស់ ប្រទេស ស៊ីរី នៅទីក្រុងហូម។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល ទីក្រុង តែលអាវីវ នៅតែចង់រក្សាភាព ស្ងាត់ស្ងៀម អំពីឧបទ្ទវហេតុនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី១៨ ខែមេសា បានឲ្យ ដឹងយោង តាមកាសែត Wall Street Journal ផ្សាយដោយបានដកស្រង់ សម្តីមន្រ្តី ចារកម្ម ដែលសុំមិន បញ្ចេញឈ្មោះនិង ប្រភពដទៃទៀត ដែលបានរៀបរាប់ពី បញ្ហានេះថា នាយករដ្ឋមន្ត្រី អុីស្រាអែល បានទទួលការយល់ព្រមអំពីភាពចាំបាច់ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីវាយលុកប្រព័ន្ធការពារដែនអាកាស របស់អុីរ៉ង់ ដែលបានដាក់ ពង្រាយ នៅអាកាសយានដ្ឋានទ័ពអាកាស ស៊ីរី។

បន្ទាប់ពីការសន្ទនាជាមួយលោក ត្រាំ ហើយនោះ លោក ណេតាន់ យ៉ាហ៊ូ បើ តាមសេចក្តី រាយការណ៍គឺបានឲ្យដឹងថា មានការបញ្ជាឱ្យវាយប្រហារ ពីដែន អាកាសដើម្បីទប់ស្កាត់ កងកម្លាំងអុីរ៉ង់ ពីការប្រើប្រព័ន្ធប្រឆាំងយន្តហោះប្រឆាំង នឹងយន្តហោះអុីស្រាអែល៕ ម៉ែវ សាធី

...

Russia Deploys 3 Layers of Air Defense Systems at Hmeimim Air Base in Syria

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print