តាវ័យជាង៧០ឆ្នាំម្នាក់តូចចិត្តមិនឃើញកូនមកលេងក្នុងរដូវបុណ្យចូលឆ្នាំក៏សម្រេចចិត្តចងករធ្វើអត្តឃាតសម្លាប់ខ្លួនឯងក្នុងចំការស្វាយចន្ទីរតែម្តង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ តាវ័យជាង៧០ឆ្នាំម្នាក់​ អស់សង្ឃឹមតូចចិត្តនិងកូនស្រីដែលមិនបានមកសួរសុខទុក្ខថ្ងៃបុណ្យចូលឆ្នាំខ្មែរក៏បានសម្រេចចិត្តចងករធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងចំការស្វាយចន្ទីបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិនាវេលាទាបភ្លឺ។

ហេតុការលោកតាម្នាក់ធ្វើអត្តឃាតចងករសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ទាបភ្លឺថ្ងៃព្រហស្បតិ៍ ៥កើតខែពសាខឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨ស្ថិតនៅចម្ការស្វាយចន្ទីរក្នុងភូមិស្រែខ្ទុមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាសាកសពគេរកឃើញប្រើខ្សែរគោ​ ចងលើមែកស្វាយចន្ទីរផុតជើងកំពស់ជាងកន្លះម៉ែត្រនៅលើដងខ្លួនមានដណ្តប់ភួយនិងមានពាក់ពិលលើក្បាល។

នគរបាលប៉ុស្តិរដ្ឋបាលឃុំស្រែខ្ទុមប្រាប់ថាជនរងគ្រោះឈ្មោះលុត​ ណោញ អាយុ៧២ឆ្នាំមានប្រពន្ធអាយុជាង៦០ឆ្នាំរស់នៅក្នុងគ្រួសារមានសមាជិកបីនាក់ក្បែរទីតាំងកើតហេតុ។

ប្រពន្ធជនរងគ្រោះប្រាប់ថាកំឡុងថ្ងៃចូលឆ្នាំកន្លងផុតទៅជនរងគ្រោះបានសុំទៅលេងកូនស្រីនៅខេត្តកំពង់ចាមតែរូបគាត់ជាប្រពន្ធបានឃាត់មិនអោយទៅទេព្រោះសុខភាពជនរងគ្រោះនោះមិនល្អ​។

គាត់បន្តថានៅបញ្ចប់ថ្ងៃចូលឆ្នាំទៅហើយកូនស្រីគាត់ក៏មិនឃើញមកលេងឪពុកម្តាយហើយប្រហែលគាត់តូចចិត្តនិងការឃាត់មិនអោយទៅលេងកូនផងម្យ៉ាងកូនក៏មិនមកលេងទៀតហើយណាមួយគាត់មានជំងឺប្រចាំកាយផងទើបនៅវេលាទាបភ្លឺគាត់ក៏លួចទៅចង.កសម្លាប់ខ្លួនតែម្តងទៅ។

នគរបាលមូលដ្ឋានបានធ្វើកោសល្យវិច្ច័យលើសាកសពនិងបានសន្និដ្ឋានថាពិតជាបានចងករធ្វើអត្តឃាតពិតមែនហើយក៏ប្រគល់សាកសពទៅឱ្យប្រពន្ធនិងសាច់ធ្វើបុណ្យតាប្រពៃណីផងដែរ ៕ ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print