ប៉ែន ចំរ៉ុង និងសុភ័ក្រ កុសុម៉ា ឡើងកូរពេញឆាកតន្ត្រីសង្ក្រាន្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពិធីករពូកែក្លែមពាក្យសម្តី ប៉ែន ចំរ៉ុង និងសុភ័ក្រ កុសុម៉ា បានជួបគ្នាក្នុងនាមជាពិធីករក្នុងកម្មវិធី ប្រគំតន្ត្រីដ៏ធំនាព្រឹត្តិការណ៍សង្រ្កាន្តបាត់បង។ តារាពីរូបនេះបានបង្កើតបរិយាកាសសប្បាយរីករាយខ្លាំងរហូតធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចហៀរទឹកភ្នែក។

ក្រៅពីតាតារាសម្តែង និងពិធីករទាំងពីរខាងលើគេក៏សង្កេតឃើញវត្តមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញវត្តមានក្នុងកម្មវិធីដែលរៀបចំសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបាត់ដំបង និងទូរទស្សន៍Nice TV នេះ។

តារាប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមដូចជាតារាម្រៀងអេដា,លាងសុផាឡែន, សុខសីឡាលីន, សុខមុនីរក្សា, ប៉ាចគីមមួយ, យូរី, លីអ៊ីវ៉ាទីណា, បានមុនីល័ក្ខណ៍, លោកគូម៉ា, សុគន្ធថេរ៉ាយុ, ហេងពិទូ, កាន់ពេជ្រពិសេសដៃគូពិធីករដ៏ល្បីកញ្ញាសុភ័ក្រកុសុម៉ានិងលោកប៉ែនចំរ៉ុង។

ក្រៅពីតារាចម្រៀងខ្មែរគេក៏សង្កេតឃើញមានវត្តមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះមកពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៥រូបនិងពិធីការិនីស្រស់សោភាមកពីទូរទស្សន៍ផងដែរ។ព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងចំនួន៣ថ្ងៃជាប់គ្នាគឺពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាដែលមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍Nice TV ផងដែរ។

លោក ប៉ែន ចំរ៉ុងបានបញ្ជាក់ថា ជាឱកាសកម្រដែលលោកបានចាប់ដៃគូជាមួយនឹងពិធីករក្រម៉ិចក្រម៉ើមកញ្ញា សុភ័ក្រ កុសុម៉ា។ លោកថាជាបរិយាកាសល្អដែលលោកបានមកចូលរួមសង្ក្រាន្តលើកដំបូងនាទឹកដីកំណើតផងដែរ។ លោកថាហាក់ដូចស៊ីចង្វាក់គ្នាល្អក្រោយចាប់ដៃគូនាំបាននូវ ភាពរីករាយខ្លាំង ហើយលោកសរសើរពីទេពកោសល្យសិល្បៈរបស់ដៃគូផងដែរ។

លោកថាពិតជាសប្បាយចិត្តដែលទទួលបានឱកាសបង្កើតភាពរីករាយសម្រាប់ប្រជាជនជាច្រើននាក់ដែលទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍Nice TVនោះ។ លោកថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីនិងភាពសម្បូរសប្បាយរបស់ប្រជាជនរស់នៅលើទឹកដីខេត្តបាត់ដំបង។អ្វីដែលពិសេសកម្មវិធីនេះប្រមូលផ្តុំដោយការដាក់តាំងបង្ហាញអំពីសាសនាល្បែងប្រជាប្រិយប្រពៃណីទំនៀមទម្លាប់ជីវភាពរស់នៅតំបន់ទេសចរណ៍របស់ប្រជាពលរដ្ឋនៃខេត្តមួយនេះទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ។

មហាជនជាច្រើនបានស្នើឲ្យមន្ត្រីរដ្ឋបាលខេត្តនិងនិងសហភាពសហព័ន្ធយុវជនកម្ពុជាបន្តបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយជួបជុំដូចគ្នានេះបន្តទៀតនៅឆ្នាំក្រោយព្រោះជាឱកាសជួបជុំកម្សាន្តសប្បាយរិតចំណងមិត្តភាពការឆ្លុះបញ្ចាំងនិងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print