ភ្លើងឆេះក្នុងដីឡូត៍មួយកន្លែងនៅភូមិពង្រ សង្ស័យមានអ្នកលួចដុត

ចែករំលែក៖

ភ្នំពេញ ៖ ដីឡូត៍សម្បូរស្មៅមួយកន្លែងត្រូវបានភ្លើងឆាបឆេះ បង្កការភិតភ័យដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ។ ហេតុការណ៍ឆេះនេះកើតឡើងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅភូមិពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

បើទោះយ៉ាងណាភ្លើងត្រូវបានបង្ក្រាប ដោយអាជ្ញាធរមូលដ្ឋាន បានចេញ ឡានទឹកបាញ់ពន្លត់ និងទប់ស្កាត់បានទាន់ពេលវេលា ។ ជំហានដំបូង សមត្ថកិច្ចដាក់ការសង្ស័យថា ផ្តើមឡើងដោយមានអ្នកលួចដុត ៕ សុខា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print