នគរបាលព្រហ្មក្រសួងចាប់ខ្លួនអគ្គនា យកក្រុមហ៊ុនម្នាក់ នាំដល់តុលាការលែងវិញបាត់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២០ មេសា ២០១៨ បានធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនម្នាក់ តាមដីកាបញ្ជារឲ្យចូលខ្លួនរបស់លោក អយ្យការពាក់ព័ន្ធសំណុំរឿង កំហែងយកប្រាក់ និង គំរាមប្តឹងបរិហាកេរ្ត៍ ។ ជនជាប់សង្ស័យឈ្មោះ ទួន សុវណ្ណា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរអគ្គនាយក ក្រុមហ៊ុន ប្រតិបត្តិករឥណទានប្រសិទ្ធ មានទីលំនៅផ្ទះលេខ៤៥F១ ផ្លូវវត្តអង្គតាមិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនរូបនេះ គឺធ្វើឡើងតាមដីការបស់ស្ថាប័នអយ្យការ រឿងរ៉ាវយ៉ាងណានោះ សមត្តកិច្ចមិនបានដឹងលំអិតទេ ។ ក្រោយពេលចាប់ឃាត់ខ្លួន លោក ទួន សុវណ្ណា នៅរសៀលថ្ងៃដដែលត្រូវបានសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពេលបញ្ជូនទៅដល់ដៃអយ្យការ ស្រាប់តែលោក ទួន សុវណ្ណា បានដើរចេញទៅផ្ទះវិញ ដោយគ្មានសមត្តកិច្ចអមដំណើរដូចកាលនាំខ្លួនមកទេ ។ 

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ទួន សុវណ្ណា និងបក្ខពួក ប្រុសស្រីចំនួន០៣នាក់ ទៀត មានឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺ ពាក់ព័ន្ធ កំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា ។ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្តថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានស្ត្រីម្នាក់វ័យ៦១ឆ្នាំ បានដាក់ពាក្យប្តឹងឈ្មោះ ទួន សុវណ្ណា និងបក្ខពួក០៣នាក់ទៀត ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យ និងបក្ខពួក បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ “ប្រតិបត្តិករឥណទានប្រសិទ្ធ”។ នៅថ្ងៃកើតហេតុក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូូនប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន ភេទស្រី អាយុ៣៨ ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានទៅខ្លីប្រាក់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ចំនួនសរុប ១២៣,០០០ ដុល្លារសហរដ្ឋអាមេរិក ។ ក្រុមជនសង្ស័យបាន បង្គាប់ឱ្យដើមបណ្តឹង ដែលជាម្តាយរបស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុលឱ្យកូនបំណុល ៣នាក់ខាងលើ សងប្រាក់ ទាំងអស់ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ជំនួស កូនបំណុល និង កូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហា ដើមបណ្តឹង និង កូនប្រុសនោះវិញ ។ ដោយសារតែដើមបណ្តឹងជាម្តាយរបស់ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នកដទៃ មិនបានដឹងរឿងអ្វីនោះ ត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹង បែបនេះទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យបណ្តឹង លោក ទួន សុវណ្ណា ទៅស្ថាប័នអយ្យការទើបបានសមត្តកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតាមនីតិវិធី ប៉ុន្តែទៅដល់ដៃអយ្យការមិនបានមួយដង្ហើមចង្រិតផង លោក ទួន សុវណ្ណា បានចេញដើរទៅផ្ទះវិញដូចគ្មានរឿង ។ តែទោះជាយ៉ាងនេះក្តីលោកអគ្គនាយកក្រុមហ៊ុនរូបនោះ បានទៅតែខ្លួនទេ រីឯសំណុំតំណាងអយ្យការនៅបន្តចាត់ការដដែល ៕ 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print