តុលាការ​សម្រេច​ឃុំ​ខ្លួន​ឃាតក​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​ ,​ ឃាតក​ប្រឈម​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

ចែករំលែក៖

ព្រៃវែង​៖​លោក​ អ៊ន ប៊ុនលី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ នៅ​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ឃាតក​ដែល​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

ឃាតក​រូបនេះ​ ត្រូវ​បាន​លោក​ សោ​ សុភ័ក្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រៃវែង​ ចោទប្រកាន់​ពី​បទ​ ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ។ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

សូម​បញ្ជាក់​ថា​ ឃាតក​រូបនេះត្រូវបាននគរបាលខេត្តព្រៃវែងចាប់ខ្លួន​កាលពី​រសៀលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៨បន្ទាប់ពីបាន​រំលោភ​សេពសន្ថវៈ​កុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ៥ឆ្នាំ​ រស់​នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។

មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភ​សេពសន្ថវៈ​បងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ។ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិន​ឱ្យ​សមត្ថកិច្ចដឹង ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print