លោក លឹម គានហោ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារទឹកកូរ៉េ (K-Water) និងបានអញ្ជើញចុះពិនិត្យដល់ទីតាំងគម្រោងវារិអគ្គិសនីដែលប្រើប្រាស់ប្រព័ន្ធទឹកសមុទ្រជោរ-នាច (Sihwa Tidal Power Plant) ស្ថិតនៅក្នុងទីក្រុង Ansan ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារទឹកកូរ៉េ (K-Water) និងបានអញ្ជើញចុះពិនិត្យដល់ទីតាំងគម្រោងវារិអគ្គិសនីដែលប្រើប្រាស់ប្រព័ន្ធទឹកសមុទ្រជោរ-នាច(Sihwa Tidal Power Plant) ស្ថិតនៅក្នុងទីក្រុង Ansan ខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ ។

    សូមបញ្ជាក់ជូនថា គម្រោង Sihwa Tidal Power Plant ជាគម្រោងវារិអគ្គិសនីដែលប្រើប្រាស់ប្រព័ន្ធទឹកសមុទ្រជោរ-នាច ធំជាងគេបំផុតក្នុងពិភពលោក ។ គម្រោងនេះមានបំពាក់ Turbine ចំនួន ១០ គ្រឿង ( Turbine នីមួយៗ មានអង្កត់ផ្ចិត ៥,៨២ម ) និងអាចផលិតថាមពលអគ្គិសនីបាន ចំនួន ២៥៤ MW ។ គម្រោងនេះបានចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០០៥ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០១១ ដោយចំណាយថវិកាអស់ ៥៦០ លានដុល្លារសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ជូនផងដែរថា រៀងរាល់ថ្ងៃ នៅពេលមានទឹកសមុទ្រជោរឡើង ទឹកសមុទ្របានហូរចូលទៅក្នុងបឹង Sihwa ហើយនៅពេលដែលទឹកសមុទ្រនាចទៅវិញ គេចាប់ផ្ដើមបញ្ចេញទឹកពីបឹង Sihwa មកកាន់សមុទ្រវិញ ដើម្បីបង្វិល Turbine បង្កើតជាថាមពលអគ្កីសនី ។

ក្រៅពីការផលិតវារិអគ្គិសនី គម្រោង Sihwa Tidal Power Plant បានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅសាធារណរដ្ឋកូរ៉េ ដោយតំបន់នេះអាចទាក់ទាញទេសចរជាមធ្យមបានប្រមាណ ១,៣ លាននាក់ ក្នុង ០១ ឆ្នាំ៕ 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print