វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់

ចែករំលែក៖

វៀតណាម បានបង្កើនកិច្ចសហប្រតិ បត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសនៅក្នុងតំបន់ អាស៊ាន និងនៅជុំវិញពិភពលោក លើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម ការទូត កាន់តែប្រសើរឡើង ។

នៅពេលនេះដែរ នាយករដ្ឋមន្ត្រីវៀត ណាម បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងជាទីប្រឹក្សារដ្ឋាភិ បាល គឺលោកស្រីអ៊ុងសាន សូ៊ជី ដែល បានបំពេញទស្សនកិច្ចតាមការអញ្ជើញ របស់ នាយករដ្ឋមន្ត្រីវៀតណាម ចាប់ពី ថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមេសានេះ។

នេះជាដំណើរទស្សនកិច្ចលើកទីមួយ ទៅកាន់វៀតណាម របស់ លោកស្រីអ៊ុង សាន ស៊ូជី ចាប់តាំង ពីលោកស្រីឡើងកាន់តំណែងសំខាន់នៅក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ាមក។ដំណើរទស្សនកិច្ចកើតឡើងក្នុងពេលដែល ភាគីទាំងពីរបាន បង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការ កាលពីខែ សីហាឆ្នាំ២០១៧។

កាលពីរសៀលថ្ងៃទី១៩ ខែមេសា ពិធី ទទូលស្វាគមន៍ត្រូវបានធ្វើឡើង យ៉ាងអធិក អធម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានពិភាក្សា ជាមួយ លោកស្រីអ៊ុងសាន ស៊ូជី ដោយបង្ហាញការ គាំទ្រដល់ដំណើរការ ផ្សះផ្សាជាតិសាសន៍ នៅមីយ៉ាន់ម៉ា និង កសាងប្រទេសជាតិ ដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

នាយករដ្ឋមន្ត្រីវៀតណាម និងទីប្រឹក្សា រដ្ឋាភិបាល មីយ៉ាន់ម៉ា បានបង្ហាញការ ពេញចិត្តយ៉ាងខ្លាំង ដល់ទំនាក់ទំនង ល្អប្រសើរ រវាងប្រទេសទាំងពីរ រយៈពេល ជាង ៤០ឆ្នាំកន្លងមក ដែលបង្កើតឡើង ដោយលោកប្រធាន ហូ ជីមិុញ និង វរៈជន Ong San ។ ប្រទេសទាំងពីរ បានបង្កើន កិច្ចសហប្រតិបត្តិការជាទ្រង់ទ្រាយធំ នៅ ពេលដែលអគ្គលេខាធិការបក្ស លោក Nguyen Phu Trong ធ្វើទស្សនកិច្ចទៅ កាន់មីយ៉ាន់ម៉ា កាលពីខែសីហាឆ្នាំ ២០១៧។

កិច្ចសហប្រតិបត្តិការនយោបាយ មានទំនុកចិត្តគ្នាទៅវិញទៅមក គឺជារឿងដ៏សំខាន់។កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ត្រូវបានរក្សា ប្រកបដោយ ប្រសិទ្ធភាព ។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គឺជាចំណុចសំខាន់ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។ វៀតណាមបច្ចុប្បន្នគឺជាដៃគូ សហប្រតិ បត្តិការពាណិជ្ជកម្មធំទី៩ របស់មីយ៉ាន់ម៉ា និង ជាអ្នកវិនិយោគបរទេស ធំទី៧របស់ មីយ៉ាន់ម៉ា។

អំពីចក្ខុវិស័យ នៅក្នុងទំនាក់ទំនង ប្រទេសទាំងពីរ ដំណាក់កាលថ្មី ភាគីទាំង ពីរ បាន សម្រេចបង្កើន ទំនាក់ទំនង​នយោ បាយ កាន់តែជិតស្និទ្ធថែមទៀត ។ មេដឹក នាំប្រទេសទាំងពីរ បានសន្យាបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង១ពាន់លានដុល្លារ ឬក៏ ច្រើនជាងនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print