ភ្នំពេញ៖ ពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរគឺជាខួបគម្រប់7ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ មេសា អ្នកចូលរួមច្រើនជាង ៥០០នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និង អ្នកសារព៌តមាន បានអញ្ជើញចូលរួម ក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ NagaWorld ។
លោក Satoru Takeda ដែលជាអនុប្រធានប្រចាំតំបន់ CII Group នៃ Canon Singapore បានចូលរួមក្នុងកម្មវិធីនេះ បានថ្លែងថា “កម្មវិធីនេះគឺមិនមែនត្រឹមតែជាខួបរបស់ i-Qlick នោះទេប៉ុន្តែថែមទាំងចង់ឆ្លៀតយកឱកាសនេះសម្រាប់ Canon Singapore និង i-Qlick ដើម្បីធ្វើការថ្លែងអំណគុណទៅដល់ដៃគូរមុខជំនួញ និងកិច្ចប្រឹងប្រែងបន្ដរសម្រាប់ការអភិវឌ្ឍផលិតផលនៅក្នុងប្រទេសកម្ពុជា។លោកអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះក្រុមហ៊ុន Canon បានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅទីនេះហើយខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើងអាចបន្តធ្វើការជាមួយនិង i-Qlick ដើម្បីពុះពារលើឧបសគ្គដែលអាចកើតមាន។ ពិធីជប់លៀងយប់នេះគឺត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់ការប្រឹងប្រែងឆ្នាំចាស់ និងលទ្ធផលសម្រាប់អ្នករាល់គ្នារនៅទីនេះ”។
លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 6 ឆ្នាំ និងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។
ដើម្បីផ្ដល់ភាពងារស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាចាក់អង្រែ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) សាខាផ្លូវសីហនុ និងសាខាផ្សេងៗជាច្រើនទៀត។
ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថាCanon គឺជាអ្នកជំនាញថតរូប និង ជាដំណោះស្រាយដ៏អស្ចារ្យជាមួយរូបភាពឌីជីថល។ ក្រុមហ៊ុន Canon Singapore Pte. Ltd គឺជាទីស្នាក់ការកណ្ដាលសម្រាប់ការលក់ ការធ្វើទីផ្សារ និងយុទ្ធសាស្ដ្រ នៅក្នុង អាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍។ ក្រៅពីនេះក្រុមហ៊ុនបាននឹងកំពុងគ្រប់គ្រងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដែលនៅក្នុងនោះក្រុមហ៊ុនក៏បានគ្រប់គ្រងនៅលើទីផ្សារនៅក្នុងតំបន់ផ្សេងៗជាច្រើនទៀតដូចជា ប្រទេសឥណ្ឌា ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម។ ក្រុមហ៊ុនធំរបស់ Canon Inc បានពង្រីកក្រុមហ៊ុនទូទាំងពិភពលោកច្រើនជាង ២០០ក្រុមហ៊ុន ដែលមាននយោជិកច្រើនជា១៦០០០០ នាក់ ដែលនៅក្នុងផ្នែកស្រាវជ្រាវអភិវឌ្ឍន៍ ផ្នែកផលិតកម្ម ផ្នែកទីផ្សារ និងផ្នែកលក់៕ ដោយ វឌ្ឍនា