តុលាការឃុំខ្លួន បុរសល្មោភកាម ចាប់រំលោភ នាងក្រមំុ ពេលកំពុងងូតទឹក ជីដូនឃើញទាន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្ដាល៖នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨
លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ ចាប់រំលោភ នាងក្រមំុ ពេលកំពុងងូតទឹក តែមិនបានសម្រេចពេលនាងក្រមុំ រើបំរាស់ ស្រែកជីដូនឃើញទាន់
បណ្តោះអាសន្នដាក់ពន្ធនាគារពីបទ”ប៉ុនប៉ងរំលោភសេពសន្ថវះ” ដែលប្រព្រឹត្តនៅភូមិពាម ឃុំរកាកោង០១ ស្រុកមុខកំពូលខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទឈ្មោៈហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ
នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មករសំណង់។

ជនរងគ្រោះឈ្មោះអុិនមរកត ភេទស្រី អាយុ១៨ឆ្នាំ
នៅភូមិពាម ឃុំរកាកោង០១ ស្រុកមុខកំពូលខេត្តកណ្តាល.មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ។

នគរបាលបានអោយដឹងបន្ថែមថា .នៅថ្ងៃល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានចងពុងសារ៉ុងកៅស៊ូមុជទឹកពាងមុខតូបដូនជីឈ្មោៈមាចសាម៉ុន(ជីដូនជនរងគ្រោះ)ក្នុងវត្តពាមមង្គលភូមិពាមឃុំរកាកោ០១ បន្ទសប៉មកជនរងគ្រោះបានអង្គុយដុសធ្មេញ នៅពេលនោះជនសង្ស័យបានយកសំពុតងូតព្រៈសង្ឃបត់ជាបួន ផ្នត់មកគ្របលេីក្បាលនឹងមុខជនរងគ្រោះហេីយយកដៃខ្ទប់មាត់នឹងរិតករក្នុង ក្នុងគោលបំណងចាប់រំលោភជនរងគ្រោះ ។សកម្មភាពនោះជនរងគ្រោះបានវៃពាងទឺកនឹងរេីបំរះដួលទៅលេីភួក កកិតក្បាលជង្គង់ស្តាំទៅលេីថ្មបណ្តាអោយមានស្នាមរុះចំនួន០២កន្លែងនឹងស្នាមរបួសលេីមេជេីងស្តាំ០១កន្លែងនឹងហេីមបបូរមាត់ស្តាំ៕

ក្នុងពេលនោះឈ្មោះមាច ម៉ុនជីដូនជនរងគ្រោះបានឃេីញជនសង្ស័យកំពង់ចាប់ជេីងលេីកបីជនរងគ្រោះគាត់បានស្រែកឆោឡោថាចោរៗៗពេលនោះជនសង្ស័យបានទំលាក់ជនរងគ្រោះចុះហេីយរត់ទៅទិសខាងជេីងបាត់តែម្តង។
.ក្រោយពីកេីតហេតុរួចជនរងគ្រោះនឹងជីដូនបាននាំគ្នាទៅផ្ទះលោកមេឃុំម៉ែន ស៊ុំដេីម្បីប្តឹងតែលោកមេឃុំមិននៅផ្ទះហេីយជីដូនជនរងគ្រោះបានផ្តាំប្រពន្ទលោកមេឃុំថា:ព្រឹកស្អែកអោយលោកមេឃុំទៅជួបនៅវត្តពាមមង្គលកុំខាន។ លុះព្រឹកឡេីងម៉ោថ្ងៃទី២២ លោកមេឃុំបានទៅកន្លែងកេីតហេតុហេីយបានជួបជីដូននឹងជនរងគ្រោះរួចបានរាយការណ៍អោយលោកមេបប៉ុស្តិ។ ក្រោយបានទទួលពត៍មានរួចនៅវេលាម៉ោង០៨និង៣០នាទីសមត្ថកិច្ចប៉ុស្តឹបានទៅនាំខ្លួនជនសង្ស័យមកធ្វេីការសាកសួរនៅប៉ុស្តឹ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់ជនរងគ្រោះឈ្មោៈអុិនមរកតប៉ុនប៉ងរំលោភសេពសន្ថវះពិតប្រាកដមែន៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print