អ្នកបើកបរគោយន្តងងុយដេកមួយភាំងបើកធ្លាក់ផ្លូវបាស់ជើងច្រងាងរងរបួសស្រាល

ចែករំលែក៖

ខេត្តរតនគិរី÷គោយន្តកែច្នៃ១គ្រឿង ខណៈអ្នកបើកបរងងុយដេកមួយភាំងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារកង់ទ្រមេឃ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងអ្នកដទៃឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១.៣០នាទីរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ខែមេសា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចក្បែរសាលារៀនបូរីកម្មករមួយ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីអ្នកបើកបរគោយន្តកែច្នៃខាងលើបានឲ្យដឹងថា គាត់ឈ្មោះ វី សា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មិនមានរងរបួសធ្ងន់ធ្ងរនោះទេហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។

លោកបន្តថាមុនពេលកើតហេតុរូបគាត់បានបើកគោយន្តចេញពីស្រុកលំផាត់ចូលមកក្រុងបានលុងមិនទាន់ដល់ផ្ទះផងងងុយដេកមួយភាំងក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុ គេឃើញមន្ត្រីនគរបាលប៉ុស្តិ៍កាចាញ ចុះមកសួរនាំ ហើយត្រឡប់ទៅវិញទុកឲ្យម្ចាស់គោយន្តខាងលើ ហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print