ខេត្តកំពង់ឆ្នាំង ៖ ផ្ទះពីរខ្នងត្រូវបានអគ្គិភ័យបំផ្លាញទាំង ស្រុងនៅពីរកន្លែងផ្សេងគ្នានៅស្រុកកំពង់ត្រឡាច និង ស្រុករលាប្អៀរ ក្នុងថ្ងៃតែមួយ ដែលហេតុការណ៍នេះបណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកនៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ឆេះផ្ទះឈ្មោះ តូច ម៉ារ៉ាន់ ជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ។ ឆេះអស់ផ្ទះដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ បានឆេះអស់ ។ ដោយមានរថយន្តពន្លត់អគីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជួយបាញ់ពន្លត់ ។ ចំណែកសម្ភារៈខូចខាតមានប្រាក់ដុល្លា៥ពាន់ដុល្លាសំលៀកបំពាក់ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត។គ្រោះអគ្គីភ័យនេះបង្កឡើយដោយការទុស្សេខ្សែភ្លើង។
ចំណែក ករណីទី២ បានកើតឡើងនៅវេលាម៉ោង៣ និង១៥នាទី នៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ឆេះអស់ផ្ទះ មួយខ្នង របស់ស្ត្រីឈ្មោះ មួន តេង អាយុ ៦៦ឆ្នាំ ផ្ទះមានទំហំ៦គុណនិង៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស្លឹក ដំបូលស័ង្កសី បានរងការខូចខាតឆេះខ្ទេចទាំងស្រុង ។ សម្ភារៈខូចខាតមានប្រាក់ចំនួនខ្មែរ ៧០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន៤៥០ដុល្លារ មាស៣,៥ជី ស្រូវ២តោន អង្ករ១០០ គីឡូក្រាម និងសម្ភារៈប្រើប្រា ស់មួយចំនួនទៀត។
ឧប្បត្តិហេតុនេះ បណ្ដាលមកពីកាទុស្សេរខ្សែភ្លើងដូចគ្នានេះដែរគឺភ្លើងឆេះតែ៣០នាទីឆេះផ្ទះអស់រលីងតែម្តងប៉ុន្តែពុំមានការជួយពន្លត់ពីរថយន្តអគ្គីភ័យរបស់ ស្នងការនគរបាលខេត្តឡើយ ។ ករណីអគ្គិភ័យទាំងពីរករណីនេះ បានបង្ករអោយរងការខូតខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ប្រមាណជាង៨ពាន់ដុល្លា ៕ ចន្ថា