លោកត្រាំនឹងលុបទណ្ឌកម្មទាំងស្រុងទៅលើកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងជើង នឹងត្រូវបោះបង់កម្មវិធីបរមាណូទាំងស្រុង ដើម្បីដោះ ដូរនូវការលុបទណ្ឌកម្ម សេដ្ឋកិច្ចទៅ លើប្រទេសនេះ។ ទាំងនោះជាគោលដៅ របស់អាមេរិក ក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មាន បរមាណូ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី អ្នកនាំពាក្យសេតវិមាន បញ្ជាក់ថា ប្រធា នាធិបតីដូណាល់ ត្រាំនឹង លុបចោលទណ្ឌ កម្ម សេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ជាបន្ត បន្ទាប់ នៅពេលដែលកូរ៉េខាងជើង ព្រម បោះបង់កម្មវិធីបរមាណូ។

មន្ត្រីអាមេរិក បានបញ្ជាក់ថា « ប្រធា នាធិបតីអាមេរិក នឹងមិនបន្ធូរបន្ថយ លុប ចោលទណ្ឌកម្មនោះឡើយ ប្រសិនបើ កូរ៉េ ខាងជើង មិនព្រមបោះបង់កម្មវិធីបរមាណូ នោះ។

កន្លងមក មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស ថា នឹងផ្អាករាល់ សកម្មភាពសាកល្បងបរមាណូនិងមីស៊ីល ដោយផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍ សេដ្ឋកិច្ចវិញម្តង។

ពាក់ព័ន្ធនឹងស្ថានភាព នៅកូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពី ថ្ងៃទី ២៣ខែមេសា បានប្រកាស ផ្អាករាល់ សកម្មភាព ដែលអាចធ្វើឲ្យទំនាក់ទំនង ប្រទេសទាំងពីរ តានតឹងដាក់គ្នា ក្នុងនោះ មានការផ្អាក បំពងសំឡេងឃោសនានៅ តាមព្រំដែន កូរ៉េទាំងពីរជាដើម។

នេះជាលើកទី១ក្នុងរយៈពេល ២ឆ្នាំ កន្លងមកដែលកូរ៉េខាងត្បូងបានសម្រេច ផ្អាក សកម្មភាពឃោសនាតាមការបំពង សំឡេង។

NKD-36x6_outline

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា យើងត្រូវការពេល វេលាយូរទៀត ដើម្បីបិទបញ្ចប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែលោកថាបំណង របស់កូរ៉េខាងជើង ក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ជារឿងដ៏អសា្ចរ្យសម្រាប់ ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ ២០១៨។

ថ្លែងកាលពីថ្ងៃអាទិត្យ នៅលើ Twitter ដែលជាប្រព័ន្ធទំនាក់ទំនងសង្គមសំណព្វចិត្តរបស់ខ្លួន លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា «យើងនៅឆ្ងាយណាស់ពីការសនិ្នដ្ឋានលើកូរ៉េខាងជើង ព្រោះថាវាអាចនឹង ទទួលបានលទ្ធផលល្អ ឬក៏អាចនឹងមាន លទ្ធផលមិនល្អ។ ប៉ុន្តែការងារដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ន គួរតែត្រូវបានដោះស្រាយ​តាំង តែពីយូរណាស់មកហើយ»។

គួររំលឹកថា កាលពីថ្ងៃសៅរ៍កូរ៉េខាង ជើងបាននិយាយថា ខ្លួននឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទាំងបិទ ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរមួយផងដែរ នៅមុនជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឬនៅដើមខែមិថុនា ខាងមុខនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print