មើលមុខគយចល័ត ខាងបាញ់បោះសេរី ឈ្មោះ លី តុលា ជិះឡានថ្លៃ ស្លាកលេខល្អ ធ្វើការមុខមាត់ និងមុខលុយ ស័ក្តិយសបុិនមេឃ តែចរិកមិនថ្លៃ…រឿងនេះទើបនិងបែកធ្លាយ

ចែករំលែក៖

ខេត្តរតនគិរី៖ លោក លី តុលា គយចល័ត ជំនាញខាងយកលុយឡានដឹកឈើ ទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ផឹកសុីចាយដូចក្រដាស ប្រចាំតាមដងផ្លូវជាតិលេខ៧៨ ស្រុអូរយ៉ាដាវ ខេត្តរតនគិរី ពិតជាថ្លើមពាសមេឃមែន ខណះដឹងខ្លួនថាមេត្រៀមដកចេញពីកន្លែងខ្លាញ់ ខឹងពុះកញ្ជ្រោល១៨០អង្សារ ក៏បង្ខំចិត្តទាញកាំភ្លើងមកបាញ់ផ្អើលអ្នកស្រុក។

   ករណីនេះ ក៏មានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ នាំខ្លួនទៅ ធ្វើកំណត់ហេតុស្តាប់ចម្លើយ ប៉ុន្តែដោយសារមានការអន្តរាគមន៍ពីមេគយចល័តទើបបានរួចផុតពីការឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ ដែលជាថ្ងៃសម្តេចប្រមុខរដ្ឋស្តីទី គឺសម្តេច សាយ ឈុំ អញ្ចើញមកខេត្តរតនគិរី។ មកទល់បច្ចុប្បន្នមន្ត្រីគយរូបនេះ ឬកម៉ាការ៉ុងដដែល រហូតដល់ប្រជាជនរិះគន់ថា៖ អ្នកមានលុយ អ្នកធ្វើការខ្លះបាញ់បោះសេរីអត់ជាប់គុក ទើបថ្មីៗនេះ លោកផ្កាយបីបាញ់ដែរមិនជាប់គុកដូចគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print