ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យប្រុសស្រី៨នាក់ត្រូវបានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តរតនគិរីបន្ទាប់ពីរកឃើញវត្ថុតាងសារធាតុញៀនឧបករណ៍ជាច្រើនទៀត។
ការបញ្ជូនខ្លួននេះធ្វើឡើងនៅ ព្រិក ថ្ងៃ ពុធ ១១កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨។
ប្រភពពីការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យទាំង៨នាក់នោះ
ទី១.មានឈ្មោះញ៉ែមសុផល ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីមុខរបរកម្មករ(អ្នកប្រើប្រាស់និងជួញដូរ)។
ទី ២.ឈ្មោះ វុន លីហ្សា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីមុខរបរជាងអ៊ុតសក់(អ្នកប្រើប្រាស់)។ ទី៣.ឈ្មោះហ៊ឹមប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុខរបរមិនពិតប្រាកដ(អ្នកប្រើប្រាស់)។
ទី៤.ឈ្មោះ ជន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីមុខរបរបើក(អ្នកប្រើប្រាស់)។
ទី ៥.ឈ្មោះ ជា វ៉ាន់ឌី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាមមានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីមុខរបរបើក បរ(អ្នកប្រើប្រាស់)។ ទី៦.ឈ្មោះ វ៉ាន់ ម៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាមមានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីមុខរបរលាងឡាន(អ្នកប្រើប្រាស់)។
ទី៧.ឈ្មោះ អន ឡី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិតាវែងឃុំតាវែងស្រុកតាវែងខេត្តរតនគិរីមុខរបរមិនពិតប្រាកដ(អ្នកប្រើប្រាស់)
និងទី៨.ឈ្មោះជាណារម្យ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរីមុខរបរបើកបរ(អ្នកប្រើប្រាស់)។
លោកវរៈសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទាំង៨នាក់នេះឃាត់ខ្លួនបាន តាំងពីវេលាម៉ោង១.៣០នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ត្រង់ចំណុចចំការស្វាយចន្ទីរក្រោយវត្តភ្នំស្វាយស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីនិងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា១ថង់ធំនិង២កូនថង់តូចទូរស័ព្ទដៃ៤គ្រឿងម៉ូតូម៉ាកវ៉េវពណ៌ក្រហម១គ្រឿងដាវសាំរ៉ៃ៣កាំបិតស្នៀត២ពូថៅ១កាំបិតខ្វែវ១និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។
លោកបន្តថាមុននឹងឈានដល់ការបង្ក្រាបលោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋទើបលោកបានចាត់ភ្នាក់ងារស៊ើបអង្កេតរយៈពាលជាងមួយសប្ដាហ៍ទើបប្រើវិធានការជំនាញបង្ក្រាបបានលទ្ធផលនេះ។
ហើយជនសង្ស័យទាំង៨នាក់ត្រូវតុលាការបញ្ជូនខ្លួនទៅពន្ធធនាគារភ្នំស្វាយខេត្តរតនគិរីឃុំខ្លួនបណ្ណោះអាសន្តរងចាំការវិនិច្ឆ័យទោសតាមច្បាប៕ដោយៈជីវ័ន្ត