អតីតកញ្ញាឯកប្រីស្តុន ហ្វាន់​ណា ទីយ៉ា ប្រឡូកក្នុងអាជីពសម្តែង

ចែករំលែក៖

អតីតកញ្ញាឯកប្រីស្តុន ហ្វាន់​ណា ទីយ៉ា ប្រឡូកក្នុងអាជីពសម្តែង
​ភ្នំពេញ៖ ក្រោយពីលេចមុខមាត់ក្នុងអាជីពបង្ហាញម៉ូត អតីត​ម្ចាស់​ជ័យ​លាភី​កញ្ញា​ឯក​ប្រីស្តុ​ន​ឆ្នាំ២​០០៩ កញ្ញា ហ្វាន់​ណា ទីយ៉ា​ ហៅអាយូ​រី បានប្រកាស​ចាប់​ផ្តើម​ភ្លស់​រសជា​តិសម្តែ​ងភា​ពយ​ន្តវិ​ញម្ត​ង។ ការប្រកាសនេះធ្វើឡើងក៏ស្របពេលដែ​ ​ឱ​កាស​សម្តែង​ជាច្រើ​នដែលមិ​ន​នឹក​ស្មា​ន​ដល់កំពុងរត់រក។

ហ្វាន់ណា ទីយ៉ា បានចាប់ផ្តើម​ការ​ងារ​សិល្បៈដោយចាប់អាជីពជាតារាបង្ហាញម៉ូតចាប់​តាំ​ងពី​ឆ្នាំ២​០១០ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងកម្មវីធីប្រកួតកញ្ញាឯកប្រីស្តុនឆ្នាំ២០០៩ ។ នាងទទួ​ល​បានឱ​កាស​ប​ង្ហាញម៉ូត​ជាច្រើ​ន ​ជាមួយ​នឹ​ងឱ​កាស​ថត​បទ​ចម្រៀ​ងខា​រ៉ាអូ​ខេ ឈុតផ្ស​ព្វ​ផ្សាយ​ពាណិ​ជ្ជកម្ម​ជាដើ​ម។

ដោយសា​ររូ​បសម្រ​ស់ និងទេ​ពកោ​ស​ល្យនៃកា​រ​សម្តែ​ងពេ​លនេះ​នាង​ទទួ​លបា​ឱកាចូលប្រ​ឡូក​ក្នុ​ងកា​រងា​រស​ម្តែង​ពេញ​បន្ទុ​ក។ នាងថា​ក្រោយ​ស​ម្រេច​ចិ​ត្តចូ​លប្រ​ឡូក​ការ​ងារសម្តែង​ភាព​យ​ន្តនា​ងទ​ទួ​លបា​ន​ដំ​ណឹង​ល្អ​ជាច្រើ​ន​បន្ត​បន្ទាប់។ ខណៈដែ​ល​ពេល​នេះមានផ​លិត​កម្ម​៣​កំពុង​ទាក់​ទ​ងឲ្យ​នាង​ចូល​សម្តែ​ង​ទាំង​ភា​ពយ​ន្តខ្នា​តធំ និងភា​ព​យន្តភាគ​។​ តារាស្រីវ័យ២៤ឆ្នាំរូបនេះបានលើ​កឡើ​ងថា​ កា​រ​សម្តែ​ងនា​ងមិ​ន​ប្រកា​ន់តែ​ជា​តួស្លូ​ត កាច​ឆ្នាស់​ឆ្នើម ឬក្នុ​ងតំ​ណែ​ងណាមួយ​ឡើយ​សំ​ខាន់​គឺ​ការ​ផ្ត​ល់ឱ​កាស និងកា​រ​មើល​ឃើញពី​ស​មត្ថ​ភាពស​ម្តែ​ងរ​បស់​ផលិ​តក​រតែប៉ុ​ណ្ណោះ។ នាងប​ញ្ជាក់​ដែរ​ថា សូម្បី​តែឈុ​ត​ឆាក​សិច​ស៊ីក៏​នាង​មិន​មាន​បញ្ហាចោទដែ​រ ប៉ុ​ន្តែត្រូ​វ​ស្ថិត​ក្នុ​ងរួ​​ប​ភា​ព​​​មួ​យដែ​លមិនជ្រុលហួសហេតុ
ចុ​ង​ខែនេះ​នា​ងនឹ​ង​ជួប​ពិភា​ក្សា​ការ​ងារ​សម្តែងភាព​យន្ត​ថ្មី​មិន​ក្រោម​៣​រឿង​នោះទេ​ហើ​យប្រ​សិនបើ​ការច​ចារត្រូវ​រ៉ូ​វគ្នា​ភាព​យន្ត​ថ្មីៗ​ទាំង​នេះនឹង​ត្រូវចា​ប់ផ្តើ​មថត​ក្នុង​អំឡុ​ងខែ​ឧស​ភា ខាងមុ​ខ​នេះ។ តាមរ​យៈស្នា​ដៃ​ភាព​យន្ត​ថ្មីនេះ​នាង​ក៏រំពឹងដែ​រថា​នឹងរុ​ញច្រា​នឲ្យនា​ងកាន់តែលេ​ច​មុខ​មាត់​ក្នុង​វិស័​យស​ម្តែ​ង មិនចាញ់​ការ​ងារជាតា​រាប​ង្ហាញ​ម៉ូត​នោះ។

តារាស្រី​រាង​ស្រឡូ​ន​ខ្ពស់ស្រ​ឡះរូប​នេះប​ញ្ជាក់ដែ​រថា​ទោះបី​ជាទទួ​លកា​រងា​រ​ផ្នែកស​ម្តែ​ងនាង​ក៏មិ​នបោះប​ង់កា​រងារ​ជាអ្នក​បង្ហាញ​ម៉ូត​ចោល​នោះដែ​រគឺ​នាងចង់ឲ្យ​កា​រងា​រទាំ​ងពីរ​ទ​ទួល​បាន​ជោ​គជ័​យតំ​ណាលគ្នា​។ នាងរំពឹងដែរថាការងារសិល្បៈថ្មីរបស់នាងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងទទួលបានផ្លែផ្កាមិនចាញ់ការងារបង្ហាញម៉ូតនោះទេ។

ងាកមករឿងស្នេហាវិ​ញតា​រាស្រី​រូប​នេះទទួលស្គាល់ថាពិតជាមានបុរសមួយចំនួនតាមស្រលាញ់មែន ប៉ុន្តែនាងហាក់មិនមានបំណងទទួលយកស្នេហាណាមួយទេ ព្រោះតែចង់ពង្រឹងការងារសម្តែងឲ្យជោគជ័យសិន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print