ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ ៨នាក់ទៅតុលាកាក្នុងសំណុំរឿង៥ករណីក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។កាលពីថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨។
សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង៨៨នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់ក្នុងនោះមានស្រី២នាក់។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៨នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថាក្នុងនោះមាន៥ករណីទី១/ប្រើប្រាស់នូវសារធាតុញៀនទី២/ជួញដូរសារធាតុញៀនទី៣/ចាប់តាមដីការទី៤/ប្រើប្រាស់អាវុធខុសច្បាប់ទី៥/ករណីល្បែងសុីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។
អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕
ដោយ៖ តុង សីហា