ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក ណាខុន និងកញ្ញាមាន សូនីតា ទើបនឹងបានឱកាសសម្តែងជាតួឯករួមគ្នាក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។ ទោះជាយ៉ាងណាពួកគេមិនហ៊ានបង្ហើបអំពីចំណងជើងភាពយន្ត និងដំណើរនៃការផលិតភាពយន្តនេះទេព្រោះតែជាជាបម្រាមរបស់ផលិតកម្ម។
កន្លងមកផលិតកម្មហង្សមាសតែដាក់បម្រាមសិល្បករដែលចូលរួមថតភាពយន្ត មិនឲ្យទម្លាយអំពីចំណងជើងនឹងដំណើរការនៃការផលិតភាពយន្តទៅកាន់អ្នកសារព័ត៌មានទេ ដែលផ្ទុយទៅនឹងគោលការណ៍របស់ផលិតកម្មមួយចំនួនដែលបើកទូលាយសម្រាប់ការជជីកសួរជុំវិញការផលិត។ ទោះជាយ៉ាងណាដំណឹងដែលគេទទួលបានគឺភាពយន្តថ្មីនេះមានការចូលរួមសម្តែងដោយតារាភាពយន្តល្បីជាច្រើនរូបដែលក្រៅពីកញ្ញា មាន សូនីតានិងលោកណាខុន គឺនៅមានកញ្ញា កុល ដាវី អ្នកនាងឡាយ លក្ខិណាជាដើម។ ប្រភពពីអ្នកសិល្បៈបានបង្ហើបថាភាពយន្តនេះអាចចំណាយពេលផលិតប្រមាពី៥ទៅ៦ខែមុនពេលចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍។ ប្រភពថាភាពយន្តនេះដឹកនាំសម្តែង និងនិពនធដោយកញ្ញាប៊ុន ច័ន្ទនិមល ហើយក៏ជាភាពយន្តដែលដាក់ទុនផលិតធំគួរសមដែរបន្ទាប់ពីរឿង”បិសាចគួរឲ្យស្រលាញ់” សិសិរដូវក្នុងបេះដូង” “រាជនីភូមិគ្រឺះ” និងរឿង “កូនពោះកេងកង”នោះ។ មានការលើកឡើងថាផលិតកម្មបានដាក់បម្រាមក្នុងកិច្ចសន្យាថតដែរថានឹងពិន័យជាប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិក ប្រសិនបើសិល្បកររូបណាហ៊ានបញ្ចេញចំណងជើង រូបភាពសកម្មភាពផលិតចេញក្រៅ៕
ដោយ វឌ្ឍនា