គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតម្សៅក្រាមថ្លាសចំនួន៣កញ្ចប់ថង់តូច

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតម្សៅក្រាមថ្លាសចំនួន៣កញ្ចប់ថង់តូចក្រោយពីពិនិត្យឃើញជាក់ស្តែង។កាលពីថ្ងៃពុធ ១១ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៨វេលាម៉ោង២១និង៣០នាទីយប់នៅចំណុចផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១/ឈ្មោះ សុខ ពេជ្រ (ហៅជ្រូក) អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុងភូមិអណ្តូងសង្កាត់គោគរកាខណ្ឌព្រែកព្នៅ។ ទី២/ឈ្មោះ តាន់ សុវណ្ណដារ៉ា (ហៅរ៉ា)អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុងភូមិអណ្តូងសង្កាត់គោគរកាខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានប្រាប់ថាមុននិងឈានឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកម្លាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកនៅចំណុចផ្លូវខាងលើបានឃើញសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកTODAYពណ៌ ក្រហមឌុបគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យដោយសង្ស័យក៍ឃាត់ឆែកឆេរស្រាប់តែនៅក្រោមកែបម៉ូតូមានលាក់ថ្នាំញៀនប្រភេទក្រានសថ្លាចំនួន៣កញ្ចប់ថង់តូចពេលឃើញដូចនោះក៍ឃាត់ខ្លួនទាំង២​នាក់តែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយពីឃាត់ខ្លួនទាំង២នាក់យកមកដល់អធិការខណ្ឌកម្លាំងសមត្ថកិច្ចបានធ្វើតេសទឹកនោម​ជនខាងលើមានផ្ទុកនូវសារធាតុញៀនទាំង២នាក់ទៀតផង។

បច្ចុប្បន្នជនសង្ស័យទាំ២នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print