ឃាតកម្មវាយសម្លាប់មនុស្សកណ្តាលថ្ងៃត្រង់នៅស្រុកសំបូរ

ចែករំលែក៖

ខេត្តក្រចេះ ៖ មានមានករណីឃាតកម្មមួយបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអូរស្ទឹងឆ្លាំងក្រោយ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ចម្ងាយពីភូមិយាវ៤៣គីឡូម៉ែត្រ បន្ទាប់ពីឈ្មោះ ខឿន កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ បានស្លាប់ដោយមានស្មាមជាំលើ.ក ។

ក្រោយពីទទួលដំណឹងនេះភា្លមអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែង​កើតហេតុដើម្បីពិនិត្យសពនិងស្រាវជ្រាវឃើញថាករណីនេះជាអំពើឃាតកម្ម ដោយសារជន​ដៃដល់វាយជនរងគ្រោះនឹងវត្ថុរឹងនៅត្រង់ក ស្លាប់នៅចម្ងាយពីផ្ទះជនរងគ្រោះប្រមាណ​ជាង១០ម៉ែត្រ ហើយជនដៃដល់បានគេចខ្លួនបាត់ទៅ ។

សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចទើបទទួលបានព័ត៌មានអំពើឃាតកម្មនេះនៅវេលាម៉ោង​៨យប់ថ្ងៃកើតហេតុ លុះព្រឹកឡើងទើបជំនាញយើងចុះទៅកន្លែងកើតហេតុ ធ្វើកោសល្យវិច័យ​និងបន្តស៊ើបអង្កេតករណីនេះ ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print