រដ្ឋបាលខណ្ឌដូនពេញ បានបន្តចាក់អ៊ុតកៅស៊ូនៅផ្លូវលេខ២៤៦ និងផ្លូវលេខ១២៦ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងសំណូមពរជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់ចតុមុខ និងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្នុងវេទិកាសាធារណៈកន្លងមកនេះ ជាពិសេស ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះ បានប្រសើរជាងមុន ។ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញសាធារណការខណ្ឌ ចុះត្រួតពិនិត្យ សិក្សា និងបានបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ ២៤៦ ប្រវែង២០០ម៉ែត្រទទឹង៨ម៉ែត្រ ចាប់ពីផ្លូវលេខ០១ ដល់ផ្លូវលេខ០៣ ស្ថិតនៅក្នុងសង្កាត់ចតុមុខ និង ផ្លូវលេខ១២៦ ប្រវែង១៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីផ្លូវលេខ៩៣ ដល់ផ្លូវលេខ៦៧ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ដោយចាក់អ៊ុតកៅស៊ូបេទីមីណឺ(AC) ដែលមានផ្ទៃក្រឡាសរុបចំនួន ៣,០៤០ម៉ែត្រការ៉េ ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលប្រើប្រាស់ និងប្រកបអាជីវកម្ម តាមបណ្តោយផ្លូវទាំង២ខ្សែនេះ សូមបងប្អូន មេត្តាយកចិត្តទុកដាក់ជួយថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ ឲ្បបានល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញរបស់យើងឲ្យកាន់តែមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ បន្ថែមទៀត ៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print