ខ្យល់កន្រ្តាក់បាក់រលំដើមត្នោតធំមួយដើមលើដំបូលផ្ទះក្បឿងម្ចាស់ព្រលឹងចុងសក់

ចែករំលែក៖

ខេត្តកំពង់ធំ: ដើមត្នោតដ៏ធំមានកម្ពស់ជាង១០ម៉ែត្រមួយ ដើមបានរលំសង្កត់​លើផ្ទះក្បឿងប្រជាពលរដ្ឋមួយខ្នង គ្រាដែលមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្ត្រាក់ គួចបោកបក់ មកលើបណ្តាលឲ្យម្ចាស់ផ្ទះព្រលឹងនៅចុងសក់ តែសំណាងល្អមិនបាក់ផ្ទះ ឬ បណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះទេ ។

ឧប្បត្តិហេតុនេះកើតឡើងនៅម៉ោង២និង៣០នាទី រសៀល ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិគន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងភូមិខាងលើ មានមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្ត្រាក់ គួចបោកបក់យ៉ាងខ្លាំង ។ គ្រានោះមានដើម​ត្នោតធំមួយដើម ដែលគេដាំយូរឆ្នាំនៅមុខផ្ទះ មានប្រវែងជាង១០ ម៉ែត្របានរលំសង្កត់​លើផ្ទះក្បឿងប្រជាពលរដ្ឋមួយខ្នង ធ្វើឲ្យម្ចាស់ផ្ទះព្រលឹងចុងសក់ តែសំណាងល្អមិនបាក់ផ្ទះ ឬ បណ្តាលឲ្យមនុស្សណាម្នាក់​រងគ្រោះនោះទេ ។

ក្រោយកើតហេតុ ម្ចាស់ផ្ទះបានពឹងអ្នកជិតខាងឲ្យជួយកាប់ដើមត្នោតនេះចេញ ខណៈដែលដឹងថា មានការខូចខាតដំបូលក្បឿងតិចតួច ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print