មន្ដ្រី​កូរ៉េ​ខាងជើង​ចាក​ចេញពី​ប្រទេស​កើនឡើង​

ចែករំលែក៖

ដោយ​ភ័យ​ខ្លាច​ពី​ជោគវាសនា​របស់​ខ្លួន​និង​ក្រុម​គ្រួរ​សារ​ក្រោម​ការ​ដឹកនាំ​របស់​ មេដឹកនាំ​វ័យក្មេង​ផ្ដាច់​កា​រគីម​ ជុង​អ៊ុ​ន​ ដែល​បាន​សម្លាប់​មន្ដ្រីជាន់ខ្ពស់​ជា​ច្រើន​នាក់​ក្នុង​រយៈពេល​ខ្លី​ដែល​មេដឹកនាំ​រូប​នេះ​ ឡើង​កាន់​អំណាច​។​ សូ​ម្បី​តែ​ឪពុកមា​ ក៏​ត្រូវ​ប្រហារជីវិត​ដែរ​ទាំងនោះ​ហើយ​ធ្វើ​ឱ្យ​មន្ដ្រី​ជា​ច្រើន​រូប​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​រស់នៅ​ក្នុង​ប្រទេស​នេះ​។​

kim-jong-un_mnps

​ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៥​ មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​២០​រូប​បាន​ ចាក​ចេញពី​ប្រទេស​ដោយ​ជោគជ័យ​ ។​ កាលពី​ឆ្នាំ​២០១៣​មន្ដ្រី​កូរ៉េ​ខាងជើង​ចាក​ចេញពី​ប្រទេស​នេះ​មាន​តែ​៨​នាក់​ប៉ុណ្ណោះ​។​

​តាម​ក្រុម​ចារកម្ម​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ ការ​ដែល​មន្ដ្រី​កូរ៉េ​ខាង​ជើ​ងេ​ ច​ញ​ទៅ​ក្រៅប្រទេស​ច្រើន​នោះ​គឺ​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជា​ឱ្យទៅ​ ក្រៅប្រទេស​រក​ប្រាក់​ដុល្លារ​ដើម្បី​បំពេញ​ការ​ខ្វះខាត​រូបិយ​វត្ថុ​បរទេស​ជួយ​ដល់​សេដ្ឋ​ កិច្ច​កូរ៉េ​ខាងជើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ប្រឈម​នឹង​ វិបត្ដិ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​ដាក់​ ទណ្ឌកម្ម​ពី​អា​មេ​រិ​ក​និង​សហគមន៍​អន្ដរ​ ជាតិ​ពាក់ព័ន្ធ​នឹង​កម្មវិធី​បរមាណូ​ និង​ កាំជ្រួច​មី​ស៊ី​ល​។​ ទាំងនោះ​ហើយ​កូរ៉េ​ ខាងជើង​គ្មាន​រូបិយ​វត្ថុ​បរទេស​ក្នុង​ការ​ ទិញ​ដូរ​ជាមួយ​ប្រទេស​ជិតខាង​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print