The Voice Kidsរដូវកាលថ្មីដាក់ សួស វីហ្សា ជំនួសសុគន្ធ និសាក្រោយផ្ទុះការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកThe Voice Kids រដូវកាលទី១បានបញ្ចប់ដោយទទួលបានទាំងការសរសើរ និងរិះគន់។ រិះគន់ ក្រោយ គ្រូបង្វឹក សុគន្ធ និសាជ្រើសរើសកូនក្រុមលម្អៀង កម្មវិធីនេះបានធ្វើផ្លាស់ប្តូរគ្រូបង្វឹករូបនេះចេញដែលជំនួសដោយតារាចម្រៀង សួស វីហ្សា វិញ។

កាលពីចុងឆ្នាំ២០១៧ គ្រូបង្វឹក សុគន្ធ នីសា រងការរិះគន់ខ្លាំងក្រោយពីនាងជម្រុះចោលកុមារីសំឡេងផ្អែម អ៊ុក សុវណ្ណារី តែបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្តក្នុងកម្មវិធី The voice kids Cambodia  រដូវកាលទី១ធ្វើឲ្យមហាជនជាច្រើនខកបំណងមិនស្ទើរនោះ រហូតមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គមFacebook រិះគន់ សុគន្ធ នីសា ខ្លាំងៗ និងបានទម្លាក់មន្ទិលថាការសម្រេចចិត្តរបស់ Coach រូបនេះ អាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារី ណូ ឈួស៊ីវហេង។ទោះជាយ៉ាងណាកម្មវិធីនេះបានបញ្ចប់ទៅតាមការគ្រោងទុកដោយរកឃើញម្ចាស់ជ័យលាភីរដូវកាលទី១គឺ កុមារាពេជ្រថៃ។

កម្មវិធីនេះបានចាប់ផ្តើមចេញយុទ្ធនាការរដូវកាលទី២ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្នុងរដូវកាលទី២នេះមានការផ្លាស់ប្ដូរគណៈកម្មការម្នាក់ គឺអវត្តមាន អ្នកនាង សុគន្ធ និសា ហើយជំនួសដោយកញ្ញា សួស វីហ្សា តារាចម្រៀងសាច់សខ្ចីទៅវិញគ្រាដែលលោកព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែងជាគណៈកម្មការដដែល ក្នុងរដូវកាលថ្មីនេះ ដោយឡែកតារាចម្រៀងសួស វីហ្សា បានគ្រងតំណែងជាគ្រូបង្វឹក ជំនួស សុគន្ធនិសា នេះបើយោងតាម Poster ដែលផុសផ្សាយ

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកផលិតកម្មវិធី The Voice Kids បាននៅឡើយទេជុំវិញការផ្លាស់ប្តូរគ្រូបង្វឹកថ្មីនេះ៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print