ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្រ្តីចំនួន ៦នាក់បានរងរបួសស្រាលធ្ងន់ និងច្រើននាក់ទៀតព្រលឹងចុងសក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រមួយបានកើតឡើង បង្កឡើងដោយបុរសអ្នកបើកបររថយន្ត ១គ្រឿងបើកខុសផ្លូវ។
ត
ហេតុការណ៍បង្កការគ្រោះថ្នាក់ចរាចរណ៍រងរបួសរដូករណេលខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃស្រុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កម៉ាក សាំយ៉ុង ពណ៏លឿង ពាក់ស្លាកលេខ បាត់ដំបង 2B 4072 ឈ្មោះ នុញ ដាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំអូរដា ស្រុកគំរៀង ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតធ្កាក់ផ្លូវផ្នែកខាងស្ដាំដៃ រួចជ្រុលបុករបងផ្ទះអ្នកភូមិ និងភ្លឺស្រែខ្ពសៗទើបកល់ទ្រូងជាប់ ប៉ុន្តែមិនក្រឡាប់នោះទេគ្រាន់តែអ្នកជិះនៅខាងក្នុងរថយន្តក្រឡុកបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ចំនួន ៦នាក់ស្រី ៥នាក់។
លោក អធិការបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានសមត្តកិច្ចនគរបាលយើងជួយចាត់ចែងបញ្ជូនព្យាបាលយ៉ាងយកចិត្តទុកដាក់ ចំណែកវត្ថុតាងរថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ហើយករណីខាងលើនេះបណ្ដាលមកពីបើកគេចរថយន្តផ្សេង ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នារួមទាំងចាំងភ្លើងហ្វាផងនោះ៕ ដោយ បឹុម ពិន