សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖  បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែ មេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលល្អត្រចះត្រចង់ ដោយប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជ​កម្ម​ វិនិយោគ ពង្រឹងនូវសន្តិសុខក្នុងតំបន់​ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន​ ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុង​ភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ស្របពេលនៃដំណើការសមា​ហរណកម្មអាស៊ាន។ នៅថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន នាមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ។

ទន្ទឹមនឹងនេះ​ដែរ កម្ពុជាក៏ត្រូវជំរុញការ​បណ្តុះបណ្តាលនូវធនធានមនុស្សអោយមានសម្ថភាពគ្រប់គ្រាន់​កាន់តែច្រើនដើម្បីទទួល​ការងារនៅក្នុងក្របខ័ណ្ឌ​ អាស៊ាន​ដែល​នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំង​មូល។

រយ:ពេលនៃការធ្វើដំណើរពីសិង្ហបូរីទៅកម្ពុជាអាចប្រើរយ:​ពេល១ម៉ោង៥៥នាទី។ ខ្ញុំនឹងទៅដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print