ជនសង្ស័យពីនាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនពីបទ ឃាតកម្មគិតទុក្ខមុន

ចែករំលែក៖

ប៉ោយប៉ែត:កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតសហការជា មួយកម្លាំងអាវុធស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ2នាក់ ពីបទឃាតកម្មគិតទុក្ខជាមុននៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំចរ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងវេលាម៉ោង ១១ និង០០នាទី​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨ នៅចំនុចភូមិកណ្ដាល​ ឃុំ​ ម៉ាឡៃ,ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបង្ហើបថា:ជនសង្ស័យ
១. ឈ្មោះគង់​ ណាលីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២. ឈ្មោះ លន់​ រតនះ ហៅក្រៅ ណាក់ ភេទ ប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីស្រាវជ្រាវ
អាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកំលាំងអហស្រុកម៉ាឡៃ ដឹកនាំដោយលោកវរះសេនីយ៍ឯកម៉ែន​ ភិរម្យ​ មេបញ្ជាាររង​ អាវុធហត្ថខេត្តបជ​ បានចុះទៅដល់ចំនុចភូមិកណ្ដាល​ ឃុំ​ ,ស្រុកម៉ាឡៃ​ ខេត្តប,ជ ធ្វើការចាប់ខ្លួនជន សង្ស័យចំនួន ០២នាក់ដោយចោទពីបទៈ ឃាតកម្មគិតទុកជាមុន​ និងលួច​មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០១៨ នៅ ចំណុចលើកំណាត់ផ្លូវលំ ភ្នំ១០០ចំងាយ៥០០ម៉ែត្រពីចុងស្រល់ផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ៉ែតខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ឈ្មោះឡាង​ សុចិត្តា​ ភេទប្រុសអាយុ១៧ឆ្នាំ​ រស់នៅភូមិសាមគ្គីមានជ័យ​ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​ រងរបួសត្រង់បំពង់ក(របួសធ្ងន់​ ដោយស្នាមកាំបិត)។

ក្រោយពីចាប់ខ្លួនជនសង្ស័យហើយនៅវេលា ម៉ោង១៣  និង៣០នាទី ថ្ងៃដដែល កម្លាំងងអាវុធហត្ថ យើងបានចុះរុករកវត្ថុតាងកាំបិតចិតបន្លែ​ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យទាំងពីរ។

ក្នុងនោះចាប់យកវត្ថុតាងរួមមាន៖
– ម៉ូតូម៉ាកអឹមអេសអ៊ិច(MSX)ពណ៌ស​ ផលិតឆ្នាំ​ ២០១៦​ លេខតួលេខម៉ាស៊ីន៥២៩៥២៥៥​ គ្មានស្លាលេខចំនួន០១គ្រឿង /កូនកាំបិតចិតបន្លែចុងស្រួចពណ៌សដងឈើចំនួន01

សមត្ថកិច្ចបញ្ជាក់ថា:ក្រោយពីសាកសួរជនសង្ស័យឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមុខពេលកើតហេតុ(ពួកគេ) ជនសង្ស័យទាំងពីរនាក់បានល្បួងលួងជនរងគ្រោះអោយយកម៉ូតូដឹកពួកគេដើលេង​ ដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះរតនះ​ បានយកកូនកាំបិតអារកនិងទាញទំលាក់ពីលើម៉ូតូផ្ដួលទៅនិងដីបន្ទាប់មកបានព្រួតគ្នាចាប់ដៃចាប់ជើងយកកាំបិតអារក​ បន្ថែមហើយជិះម៉ូតូជនរងគ្រោះគេចខ្លួន​ ទៅលាក់ខ្លួននៅស្រុកម៉ាឡៃ។

ក្រោយពីសាកសួរកម្លាំងអាវុធ.ហត្ថក្រុងប៉ោយប៉ែត បាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print