ភ្នំពេញ ៖ យុវជន២នាក់ត្រូវយុវជនមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃដេញកាប់អត់បានផ្តួលម៉ូតូរត់គេច ខ្លួនកាប់ម៉ូតូកាប់យកស្លាកលេខមូ៉តូជិះគេចបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០ល្ងាចថ្ងៃទី០៦ ខែ កក្ដដា តាមផ្លូវព្រះនរោត្ដមកែង២៩៤ ស្ថិតនៅភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានយុវជនមួយក្រុមមានគ្នាជាង១០នាក់ជិះម៉ូតូ៨គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃជិះម៉ូតូដេញកាប់យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅសេរី២០១៤ឡើងសេរី០១៥ពាក់ស្លាកលេខ ភ្នំពេញ 1FA 8592 ដូចក្នុងរឿងហុងកុងធ្វើឲ្យជនរងគ្រោះទាំង២នាក់ខំប្រឹងជិះម៉ូតូរត់គេចទៅដល់ស្ថានីយប្រេងឥន្ធនៈកាល់តិចបានផ្តួលម៉ូតូរត់ឲ្យគេជួយត្រូវជនបង្កចុះកាប់ម៉ូតូនិងកាប់យកស្លាកលេខម៉ូតូទៅបាត់ ។
អ្នកបើកមានឈ្មោះ យ៉ុន សីហារ ភេទប្រុសអាយុ១៥ឆ្នាំមុខរបររៀននៅវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី៧c២ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាម្ចាស់ម៉ូតូអ្នកជិះក្រោយមានឈ្មោះ សាត ភារិទ្ធិ ភេទប្រុសអាយុ១៨ឆ្នាំជាសិស្សនៅសាលាដូចគ្នាថ្នាក់ទី៩F២ស្នាក់នៅភូមិតោ្នតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ម្ចាស់ម៉ូតូបានអោយដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូជាមួយមិត្តភក្កិត្រលប់មកពីដើរកំសាន្តនៅកោះពេជ្រ គោលបំណងទៅផ្ទះវិញ តែមកដល់ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ២៩៤ទិសដៅពីជើងទៅត្បូង។ ក៏មានជនបង្កមួយក្រុមជិះម៉ូតូ៨គ្រឿងដេញកាប់ពួកគាត់ទាំងពីររួចស្រែកថាចុះកាប់អាពីរនាក់ហ្នឹងអោយងាប់ ។ ឃើញជនបង្កមានគ្នាច្រើនក៏បត់ឆ្វេងចូលស្ថានីយប្រេងឥន្ធនៈកាល់តិច ក៏ផ្តួលម៉ូតូចោលរត់រកគេជួយត្រូវជនបង្កកាប់ចង្កៀងមុខនិងកាប់យកស្លាកលេខម៉ូតូ និងដកហូតយកសោទៅបាត់ទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមដែរតែត្រូវជនបង្កគេចខ្លួនបាត់អស់ហើយទើប សមត្ថកិច្ចនាំយុវជនទាំងពីរនាក់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់៕
...