មណ្ឌលគីរី៖ ក្រុមចោរប្រដាប់អាវុធ មួយក្រុមបានចូលប្លន់ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ក្នុងភូមិឆ្នែងឃុំស្រែខ្ទុមស្រុក កែវសីមា ប្រមូលយកទ្រព្យសម្បត្តិ អស់ជាច្រើនហើយគេចខ្លួន បាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង ១០និង ២២នាទីយប់ថ្ងៃទី៦ ខែកក្កដា នេះ។
ការប្លន់នេះក្រុមចោរបាន ផ្ទុះ អាវុធ២គ្រាប់និង យកកាំភ្លើងវាយក្បាលបណ្តាលអោយជនរង គ្រោះ បែកហូ ឈាមរបួសធ្ងន់ តែមិនមានអ្នកស្លាប់ទេ។ នេះបើតាមការអោយ ដឹងពីសមត្ថកិច្ចនគរបាលជំនាញ នៅកន្លែង កើតហេតុ។
សាក្សីនៅក្បែរនោះ និយាយថា គេបានលឺស្នូរកាំភ្លើងផ្ទុះឡើង ចំនួន២គ្រាប់ មែន នៅម៉ោងដប់យប់ ហើយជនរងគ្រោះបានស្រែក អោយគេជួយ តែមិនមានអ្នកណាហ៊ាន ចូលជួយនោះទេ ព្រោះក្រុមចោមានកាំភ្លើង។
បើតាមម្តាយជនរងគ្រោះដែលមាន ផ្ទះនៅក្បែរនោះ បានអោយដឹងថា រូបគាត់បានរត់ទៅជួយកូន តែត្រូវ ក្រុមចោរទះមួយកំភ្លៀង បណ្តាលអោយដួល ភ្លាមនោះគាត់បានរត់ត្រឡប់មកផ្ទះវិញ ខណៈនោះត្រូវបាន ក្រុមចោរបាញ់ សំដៅគាត់ តែបាញ់មិនត្រូវ។ ម្តាយជនរងគ្រោះបន្តថា ត្រឹមតែប្រមាណ៣នាទី ប៉ុណ្នោះ ក្រុមចោរបានប្រមូល យកទ្រព្យសម្បត្តិហើយគេច ខ្លួនចេញទៅបាត់។
លោក វរសេនីយ៍ទោ ស៊ុំសោ ភណ្ឌនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះប៉ុន ភិរម្យ ភេទប្រុស អាយុ២៤ឆ្នាំប្រពន្ធឈ្មោះ សុន ស្រីលក្ខ មានមុខរបរកសិករ។ ទ្រព្យសម្បត្តិដែលក្រុម ចោរប្រមូលយកអស់នោះមាន ទ្រព្យប្រពន្ធ លុយខ្មែរ១០លាន លុយដុល្លា ២៣៥០០ ដុល្លា លុយដុង ១០លាន ខ្សែកមាស ១៥ជី កងដៃមាស ៥ជី កងដៃប្លាទីន ១៥ជី ខ្សែដៃប្លាទីន ៩ជី។ របស់កូន កងដៃប្លាទីន ១ជី ជញ្ជៀនប្លាកទីន ៦ជី ខ្សែករប្លាទីន ៣ជី។ ទ្រព្យរបស់ប្តី ទូរស័ព្ទ២គ្រឿង លុយ១៣៥០ ដុល្លា លុយដុង ២លាន លុយខ្មែរ ៣០ម៉ឺនរៀល។
លោកវរះសេនីយ៍ឯក សូ សុវណ្ណស្នងការរងនិងជាប្រធានការិយាលយ័កណ្តាលព្រហ្មទណ្ឌបានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុង ដុតដៃដុតជើង ស៊ើបអង្គេតស្រាវជ្រាវដើម្បី តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ ឦសាន